Connect with us

ព័ត៌មានអន្ដរជាតិ

លោក Zelensky អះអាង​ថា ជន​ស៊ីវិលជាង ៣០០ នាក់​ ត្រូវ​សម្លាប់និងធ្វើ​ទារុណកម្ម នៅទីក្រុង Bucha (មានវីដេអូ)

បានផុស

នៅ

ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានចោទប្រកាន់កងកម្លាំងរុស្ស៊ីថា បានសម្លាប់ និងធ្វើទារុណកម្មជនស៊ីវិលជាង ៣០០ នាក់នៅក្នុងទីក្រុង Bucha ដែលជាកន្លែង ភ័ស្តុតាងនៃឧក្រិដ្ឋកម្មសង្រ្គាមរបស់រុស្ស៊ី ត្រូវបានលាតត្រដាង។

This image has an empty alt attribute; its file name is GettyImages-1238915224_ccexpress-1024x632.webp
លោក Volodymyr Zelensky

លោក Zelensky និយាយថា “យើងទើបតែចាប់ផ្តើមការស៊ើបអង្កេតលើរាល់អ្វីដែលអ្នកកាន់កាប់បានធ្វើ។ នាពេលបច្ចុប្បន្ននេះ មានព័ត៌មានអំពីមនុស្សជាង៣០០នាក់ ដែលត្រូវបានសម្លាប់ និងធ្វើទារុណកម្មនៅក្នុងទីក្រុង Bucha តែមួយ។ វាទំនងជាថា ជនរងគ្រោះនឹងមានកាន់តែច្រើននៅពេលដែលទីក្រុងទាំងមូល ត្រូវបានពិនិត្យ ហើយនេះត្រឹមតែជាទីក្រុងមួយប៉ុណ្ណោះ”។

លោកបន្តថា “មានព័ត៌មានរួចហើយថា ចំនួនជនរងគ្រោះ អាចនឹងមានច្រើនជាងនេះនៅក្នុង Borodyanka និងទីក្រុងដែលរំដោះបានមួយចំនួនទៀត”។

This image has an empty alt attribute; its file name is AP22092837884230-e1648997494110-1024x640.jpg

“នៅក្នុងភូមិជាច្រើននៃទីក្រុង កៀវ, Chernihiv និង Sumy, អ្នកកាន់កាប់បានធ្វើរឿងដែលអ្នកស្រុកមិនបានឃើញសូម្បីតែក្នុងអំឡុងពេលនៃការកាន់កាប់របស់ពួកណាស៊ីកាលពី ៨០ឆ្នាំមុន។ អ្នកកាន់កាប់ប្រាកដជានឹងទទួលខុសត្រូវចំពោះរឿងនេះ”៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ ចូ បៃដិន ហៅ ពូទីន ថា “ឧក្រិដ្ឋជនសង្គ្រាម” និងអំពាវនាវឲ្យកាត់ទោសមេដឹកនាំ រុស្ស៊ី រូបនេះ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

មីនតោន
សន្តិសុខសង្គម៣ នាទីutes មុន

នគរបាលបញ្ជាក់់ពីមូលហេតុនៃការឃាត់ខ្លួនអ្នកកាសែតមួយរូបក្រោយដោះមីនតោនដឹកតាមម៉ូតូ​យកទៅឲ្យសមត្ថកិច្ច

ព័ត៌មានជាតិ២១ នាទីutes មុន

លោក សុខ សង្វារ ជំរុញអគ្គនាយកដ្ឋានគ្រប់គ្រងមុខងារសាធារណៈពន្លឿនការរៀបចំកម្រងសេវា និងនីតិវិធីប្រឡងជ្រើសរើសមន្ត្រី

ព័ត៌មានអន្ដរជាតិ៣៣ នាទីutes មុន

ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់

ព័ត៌មានជាតិ៤២ នាទីutes មុន

កម្ពុជានឹងមានភ្លៀងកក់ខែ គ្របដណ្តប់លើផ្ទៃដី១០-១៥% ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី២០

ព័ត៌មានជាតិ៤៥ នាទីutes មុន

កសិករនៅស្រុកកំរៀង ប្រមូលផលត្របែកម្ដង ១០០ គីឡូក្រាម ពី​ចម្ការ​ត្របែកជាង ៥០០ ដើម

Sokha Hotels

ព័ត៌មានពេញនិយម