ព័ត៌មានអន្ដរជាតិ
កងទ័ពរុស្ស៊ី ដកចេញអស់គ្មានសល់ ពីតំបន់មួយនៅភាគខាងជើង អ៊ុយក្រែន
មន្ត្រីជាន់ខ្ពស់ Vitaliy Bunechko បាននិយាយថា កងកម្លាំងរុស្ស៊ីបានចាកចេញពីតំបន់ Zhytomyr ភាគខាងជើងនៃប្រទេសអ៊ុយក្រែន អស់គ្មានសល់។
តាមសម្តីលោក Bunechko, តំបន់ដែលស្ថិតនៅភាគខាងលិចទីក្រុង កៀវ ជាប់ព្រំដែនជាមួយប្រទេសបេឡារុសមួយនេះ លែងត្រូវបានកាន់កាប់ដោយទាហានវិមានក្រឹមឡាំងទៀតហើយ។
លោក Bunechko និយាយថា “ពួកគេបានចាកចេញ ដោយបន្សល់ទុកយានជំនិះ និងគ្រាប់រំសេវជាច្រើន”។
កាលពីដើមខែនេះ អគារលំនៅដ្ឋាន និងមន្ទីរពេទ្យត្រូវរងគ្រោះដោយការទម្លាក់គ្រាប់បែក នៅក្នុងការវាយប្រហារតាមអាកាសរបស់រុស្ស៊ីលើទីក្រុង Zhytomyr។
ថ្លែងនៅពេលនោះ អភិបាលក្រុង Serhiy Sukhomlyn បានប្រាប់ BBC ថា “ដើម្បីបំភិតបំភ័យទីក្រុង Zhytomyr ពួកគេបានវាយលុកទាំងអគារលំនៅដ្ឋាន និងឧស្សាហកម្ម ដោយផ្តោតលើហេដ្ឋារចនាសម្ព័ន្ធ”។
ការដកទ័ពរុស្សី បានកើតឡើងស្របពេល មានព័ត៌មានថា ទីក្រុងមូស្គូ កំពុងផ្តោតជាថ្មីលើភាគខាងកើតប្រទេសអ៊ុយក្រែន ជាពិសេសតំបន់ Donbas ដែលមានប្រជាជននិយាយភាសារុស្ស៊ីភាគច្រើន៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ SKY
ចុចអាន៖ លោក Zelensky អះអាង ថា ជន ស៊ីវិលជាង ៣០០ នាក់ ត្រូវ សម្លាប់និងធ្វើ ទារុណកម្ម នៅទីក្រុង Bucha
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២៣ ម៉ោង ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍២ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់