ព័ត៌មានអន្ដរជាតិ
ទង្វើរបស់ប៉ូឡូញជាមួយ អាមេរិក អាចនឹងបង្កឲ្យផ្ទុះសង្គ្រាមត្រជាក់ថ្មី ជាមួយ រុស្ស៊ី
ប្រទេសប៉ូឡូញបាននិយាយកាលពីថ្ងៃអាទិត្យទី០៣ខែមេសាថា ខ្លួនបើកចំហចំពោះការដាក់អាវុធនុយក្លេអ៊ែរនៅក្នុងប្រទេស ហើយក៏នឹងស្វាគមន៍ផងដែរចំពោះការបង្កើន ៥០%នៃចំនួនទាហានអាមេរិកដែលឈរជើងនៅអឺរ៉ុប។ នេះបើតាមការអះអាងរបស់គណបក្សកាន់អំណាចប៉ូឡូញ។

ទីក្រុង វ៉ាសូវី ក៏កំពុងអំពាវនាវឲ្យមានវិធានការកាន់តែតឹងរ៉ឹង ប្រឆាំងនឹងទីក្រុងមូស្គូ ជុំវិញជម្លោះនៅអ៊ុយក្រែនផងដែរ។
ប្រសិនបើប៉ូឡូញសម្រេចចិត្តធ្វើជាទីតាំងដាក់ក្បាលគ្រាប់នុយក្លេអ៊ែររបស់អាមេរិកមែននោះ គេបារម្ភថា វានឹងបង្កឲ្យមានសង្គ្រាមត្រជាក់ថ្មីជាមួយ រុស្ស៊ី ដោយលោក ពូទីន ទំនងជាមើលឃើញទង្វើនេះថាជា ការបង្កហេតុ។
ឧបនាយករដ្ឋមន្ត្រីប៉ូឡូញ លោក Jaroslaw Kaczynski អាយុ ៧២ ឆ្នាំបានប្រាប់កាសែតអាល្លឺម៉ង់ Welt am Sonntag ថា “ប៉ូឡូញនឹងរីករាយ ប្រសិនបើអាមេរិកបង្កើនវត្តមានរបស់ពួកគេនៅក្នុងទ្វីបអឺរ៉ុប ពីទាហាន ១០០ ០០០នាក់នាពេលបច្ចុប្បន្ន ដល់១៥០ ០០០នាក់នាពេលអនាគត ដោយសារការកើនឡើងនៃការលុកលុយរបស់រុស្ស៊ី”។

“ប្រសិនបើអាមេរិក ស្នើសុំឲ្យយើងផ្ទុកអាវុធនុយក្លេអ៊ែររបស់អាមេរិកនៅក្នុងប្រទេសប៉ូឡូញ យើងនឹងបើកចំហចំពោះរឿងនោះ។ វានឹងបង្កើនការកំញើញចំពោះទីក្រុងមូស្គូ”។
លោកបាននិយាយក្នុងបទសម្ភាសន៍ ដែលផ្សព្វផ្សាយនៅលើគេហទំព័រច្បាប់ និងយុត្តិធម៌របស់គណបក្សកាន់អំណាចប៉ូឡូញ (PiS) ថា “ក្នុងចំណោមនោះ, ទាហាន ៧៥ ០០០ នាក់ គួរតែឈរជើងនៅត្រើយខាងកើត។ ពោលគឺនៅព្រំដែនជាមួយរុស្ស៊ី ហើយទាហាន ៥០ ០០០នាក់នៅក្នុងរដ្ឋបាល់ទិក និងប៉ូឡូញ។ វានឹងបញ្ជូនសញ្ញាច្បាស់លាស់មួយទៅកាន់ទីក្រុងមូស្គូថា ការដឹកនាំរបស់ណាតូឥឡូវនេះ ក៏មានវត្តមាននៅភាគខាងកើតផងដែរ”។

លោក Kaczynski និយាយថា “ទោះមានឬគ្មានអាវុធនុយក្លេអ៊ែរក៏ដោយ ប៉ូឡូញចង់ឃើញបញ្ជាការធំរបស់អង្គការណាតូនៅក្នុងប្រទេសប៉ូឡូញ”។
គួរបញ្ជាក់ថា មានទាហានអាមេរិកប្រហែល ៨០ ០០០នាក់ឈរជើងនៅអឺរ៉ុប មុនពេលកងទ័ពរុស្ស៊ីវាយចូលអ៊ុយក្រែន៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ រុស្ស៊ី អះអាងមានភស្តុងតាងជាក់ស្តែង បញ្ជាក់ថា ខ្លួនមិនបានសម្លាប់ជនស៊ីវិលនៅទីក្រុង Bucha

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ