Connect with us

ព័ត៌មានអន្ដរជាតិ

លោក Zelensky បង្កើតគណៈប្រតិភូ អ៊ុយក្រែន ថ្មីសម្រាប់ចរចាជាមួយ រុស្ស៊ី

បានផុស

នៅ

ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានចុះហត្ថលេខាលើក្រឹត្យថ្មីមួយកាលពីថ្ងៃចន្ទស្តីពីការបង្កើតគណៈប្រតិភូផ្លូវការសម្រាប់កិច្ចពិភាក្សាជាមួយរុស្ស៊ី ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមសេចក្តីថ្លែងការណ៍របស់ការិយាល័យប្រធានាធិបតីបានឲ្យដឹងថា “ក្រឹត្យនេះត្រូវបានចុះហត្ថលេខាដើម្បីបង្កើតគណៈប្រតិភូអ៊ុយក្រែនសម្រាប់ការចូលរួមក្នុងការចរចាជាមួយសហព័ន្ធរុស្ស៊ីស្តីពីការរៀបចំ និងការអនុម័តសេចក្តីព្រាងសន្ធិសញ្ញាស្តីពីការធានាសន្តិសុខសម្រាប់អ៊ុយក្រែន” ។

លោក David Arakhamia មេដឹកនាំក្រុមសភានៃគណបក្សអ្នកបម្រើប្រជាជនកំពុងកាន់អំណាច ដែលបានដឹកនាំការចរចាសន្តិភាពនៅទីក្រុងអ៊ីស្តង់ប៊ុលកាលពីសប្តាហ៍មុនត្រូវបានតែងតាំងជាប្រធានគណៈប្រតិភូ ។

ចំណែកគណៈប្រតិភូផ្សេងទៀតរួមមាន រដ្ឋមន្ត្រីក្រសួងយុត្តិធម៌លោក Denys Malyuska, ទីប្រឹក្សាការិយាល័យប្រធានាធិបតីលោក Mykhailo Podolyak, រដ្ឋមន្ត្រីការពារជាតិលោក Oleksii Reznikov និងអនុរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនលោក Mykola Tochitsky ព្រមទាំងសមាជិកសភាលោក Andriy Kostin, លោក Dmytro Lubinets និងលោក Rustem Umerov ផងដែរ ។

ទន្ទឹមនោះមេធាវីអន្តរជាតិលោក Alexander Malinovsky និងអ្នកការទូត Alexander Chaly ក៏ត្រូវបានតែងតាំងជាអ្នកជំនាញនៃគណៈប្រតិភូរបស់អ៊ុយក្រែនផងដែរ ។

គណៈប្រតិភូអ៊ុយក្រែន និងរុស្ស៊ីបានបើកកិច្ចប្រជុំជួបមុខគ្នាផ្ទាល់លើកចុងក្រោយរបស់ពួកគេនៅទីក្រុងអ៊ីស្តង់ប៊ុលកាលពីថ្ងៃទី ២៩ ខែមីនា បន្ទាប់ពីនោះលោក Arakhamia បាននិយាយថា ពួកគេកំពុងស្វែងរកកិច្ចព្រមព្រៀងអន្តរជាតិដែលប្រទេសនានារួមទាំងតួកគីនឹងធ្វើជាអ្នកធានាសន្តិសុខរបស់អ៊ុយក្រែន ។

ស្របពេលជាមួយគ្នានោះ លោក Arakhamia បាននិយាយថា កិច្ចចរចាសន្តិភាពរវាងអ៊ុយក្រែន និងរុស្ស៊ីមានដំណើរការគ្រប់គ្រាន់សម្រាប់មេដឹកនាំនៃប្រទេសដែលកំពុងមានសង្រ្គាមទាំងពីរគឺលោក Volodymyr Zelenskyy និងលោក Vladimir Putin ធ្វើការពិគ្រោះយោបល់ដោយផ្ទាល់បាន ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Anadolu

ចុចអាន ៖ វិមានក្រឹមឡាំង ថា បើអ្នកណាហ៊ានវ៉ៃប្រទេសសម្ព័ន្ធមិត្តខ្លួនមួយនេះ ដូចវាយប្រហារលើ រុស្ស៊ី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ វិនាទី មុន

រដ្ឋមន្រ្តី​ក្រសួង​ប្រៃសណីយ៍​ប្រាប់​ ហេតុផល​នាំ​ឲ្យ​មាន​ការ​​​ផ្តល់​​សិទ្ធិ​​ផ្តាច់​មុខ ការ​ផ្គត់ផ្គង់​​សេវា​ទូរសព្ទ​នៅ​តាម​បុរី

អត្ថាធិប្បាយ៥០ វិនាទី មុន

បណ្ឌិត ឈត ប៊ុនថង៖ គួរប្រើបញ្ញាសិប្បនិម្មតិ (AI)សម្រាប់គោលបំណងវិជ្ជមាន ជាជាងគោលបំណងអវិជ្ជមាន

ព័ត៌មានជាតិ១៣ នាទីutes មុន

គ្រូ និងសិស្ស នៃវិទ្យាល័យបាក់ទូក សប្បាយចិត្តពេលក្រសួងរៀបចំការប្រលងសិស្សពូកែទូទាំងប្រទេសឡើងវិញ

ព័ត៌មានអន្ដរជាតិ១៦ នាទីutes មុន

ចិន ប្ដឹង​ទៅ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក រឿង​ដែល ត្រាំ ដាក់​ពន្ធ​លើ​ខ្លួន​១០%

ព័ត៌មានជាតិ១៩ នាទីutes មុន

KOICA ៖ គម្រោងអភិវឌ្ឍន៍វិជ្ជាជីវៈ និងទេពកោសល្យកម្ពុជា ឆ្នាំ ២០២៦-២០៣០ នឹងចូលរួមលើកកម្ពស់ការអភិវឌ្ឍជំនាញវិជ្ជាជីវៈនៅកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម