ព័ត៌មានអន្ដរជាតិ
ចិន អំពាវនាវឲ្យមានការចរចាដើម្បី បញ្ចប់សង្គ្រាម រុស្ស៊ី-អ៊ុយក្រែន
រដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi បាននិយាយទៅកាន់សមភាគីអ៊ុយក្រែនលោក Dmytro Kuleba នៅថ្ងៃអង្គារទី០៥ខែមេសានេះ ដោយប្រទេសចិនបានអំពាវនាវម្តងទៀតឲ្យមានការចរចាដើម្បីបញ្ចប់ជម្លោះនៅប្រទេស អ៊ុយក្រែន។

នេះ គឺជាកិច្ចសន្ទនាលើកដំបូង រវាងរដ្ឋមន្ត្រីការបរទេសទាំងពីរ ចាប់តាំងពីថ្ងៃទី១ ខែមីនាមក នៅពេលលោក Kuleba ស្នើសុំឲ្យទីក្រុងប៉េកាំង ប្រើប្រាស់ទំនាក់ទំនងរបស់ខ្លួនជាមួយទីក្រុងមូស្គូ ដើម្បីបញ្ឈប់ការលុកលុយរបស់រុស្ស៊ី។
លោក Wang បាននិយាយថា “នៅទីបំផុត សង្គ្រាមនឹងបញ្ចប់។ រឿងសំខាន់បំផុតគឺរបៀបឆ្លុះបញ្ចាំងពីការឈឺចាប់ ដើម្បីរក្សាសន្តិសុខយូរអង្វែងនៅក្នុងទ្វីបអឺរ៉ុប និងបង្កើតយន្តការសន្តិសុខអឺរ៉ុប ប្រកបដោយតុល្យភាព ប្រសិទ្ធភាព និងនិរន្តរភាព។ ប្រទេសចិន បានត្រៀមខ្លួនរួចជាស្រេចដើម្បីដើរតួក្នុងន័យស្ថាបនាក្នុងរឿងនេះ ក្នុងគោលដៅមួយ”។

លោក Kuleba បានសរសេរលើ Twitter ថា លោកដឹងគុណចំពោះលោក Wang Yi សម្រាប់សាមគ្គីភាពជាមួយជនស៊ីវិលដែលរងគ្រោះ។
Reuters បានរាយការណ៍ថា ការអំពាវនាវនេះត្រូវបានធ្វើឡើងតាមសំណើរបស់អ៊ុយក្រែន។

គួរបញ្ជាក់ថា ក្នុងនាមជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់ទីក្រុងមូស្គូ, ប្រទេសចិនបានបដិសេធ ថ្កោលទោសសកម្មភាពរបស់រុស្ស៊ីនៅអ៊ុយក្រែន។
ប៉ុន្តែនៅពេលជាមួយគ្នានោះ រដ្ឋាភិបាលក្រុងប៉េកាំងបានសម្តែងការគាំទ្រមិនងាករេ ចំពោះអធិបតេយ្យភាពអ៊ុយក្រែន។ ចិនក៏បានអំពាវនាវឲ្យមានសន្តិភាពផងដែរ និងបាននិយាយថា ខ្លួនត្រៀមរួចជាស្រេចដើម្បីជួយបញ្ចប់សង្រ្គាមតាមរយៈផ្នែកការទូត៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ ទង្វើរបស់ប៉ូឡូញជាមួយ អាមេរិក អាចនឹងបង្កឲ្យផ្ទុះសង្គ្រាមត្រជាក់ថ្មី ជាមួយ រុស្ស៊ី

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២៣ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ