Connect with us

ព័ត៌មានអន្ដរជាតិ

ដឹងគោលដៅពិតរបស់ រុស្ស៊ី ហើយ ពិតជាមានមហិច្ឆតាខ្ពស់ណាស់ (មានវីដេអូ)

បានផុស

នៅ

យោងតាមសារព័ត៌មាន TASS, អនុប្រធានក្រុមប្រឹក្សាសន្តិសុខនៃសហព័ន្ធរុស្ស៊ី លោក Dmitry Medvedev ដែលជាជំនិតរបស់លោក វ្ល៉ាឌីមៀរ ពូទីន និងជាអតីតប្រធានាធិបតីរុស្ស៊ី បាននិយាយកាលពី​ថ្ងៃអង្គារទី​៥ ខែ​មេសាថា គោលដៅរបស់រុស្សី គឺបង្កើតទ្វីបអឺរ៉ាស៊ីបើកចំហ ពីទីក្រុង Lisbon ទៅដល់ Vladivostok ហើយ “លទ្ធិអ៊ុយក្រែននិយម” គឺជាលទ្ធិក្លែងក្លាយដែលមិនមាននោះទេ។

This image has an empty alt attribute; its file name is np_file_143698-1024x731.jpeg
លោក Dmitry Medvedev

អឺរ៉ាស៊ី គឺជាការដាក់រួមបញ្ចូលគ្នារវាងទ្វីបអ៊ីរ៉ុប និង ទ្វីបអាស៊ី។ អឺរ៉ាស៊ី លាតសន្ធឹងពីភាគខាងលិច ទៅភាគខាងកើត ពី​មហា​សមុទ្រ អាត្លង់ទិច ទៅ មហាសមុទ្រ បាស៊ីហ្វិក។

ដូច្នេះ បើយោងតាមលោក Medvedev, គោលដៅដ៏សំខាន់បំផុតនៃអ្វីដែលគេហៅថា “ប្រតិបត្តិការពិសេស” នៅអ៊ុយក្រែនគឺ ត្រូវផ្លាស់ប្តូរការបង្ហូរឈាម និងមនសិការមិនពិត ក្នុងចំណោមជនជាតិអ៊ុយក្រែននាពេលបច្ចុប្បន្ននេះ។

This image has an empty alt attribute; its file name is 123709647_gettyimages-511824000-594x594-1.jpg

លោក​បាន​កត់​សម្គាល់​ថា នេះ​គឺ​ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​ជា​ប្រយោជន៍​ដល់​សន្តិភាព​របស់​ជន​ជាតិ​អ៊ុយក្រែន ​ជំនាន់​ក្រោយ​ៗ។

លោក Medvedev បាននិយាយថា “គោលដៅគឺដើម្បីសន្តិភាពរបស់ប្រជាជនអ៊ុយក្រែនជំនាន់ក្រោយ និងជាឱកាសដើម្បីកសាងទ្វីបអឺរ៉ាស៊ីដោយបើកចំហ ពីទីក្រុង Lisbon ទៅ Vladivostok”។

This image has an empty alt attribute; its file name is 1280px-Dmitry_Medvedev_and_Vladimir_Putin-1-1024x730.jpg

ក្នុងពេលជាមួយគ្នានេះ លោកបានទទួលស្គាល់ថា កាតព្វកិច្ចនៃការគ្មានយោធា និងការលុបបំបាត់លទ្ធិណាស៊ីនិយមនៅអ៊ុយក្រែន ដែលកំណត់ដោយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin គឺស្មុគស្មាញ ហើយមិនអាចធ្វើបានភ្លាមៗឡើយ។

បញ្ហាទាំងនេះ នឹងត្រូវបានដោះស្រាយ មិនត្រឹមតែនៅលើសមរភូមិប៉ុណ្ណោះទេ៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ SKY

ចុចអាន៖ នាយករដ្ឋមន្ត្រីប៉ូឡូញស្តីឲ្យលោក Macron ជុំវិញការពិភាក្សាជាមួយ Putin ថា “គ្មាននរណាទៅចរចាជាមួយ ហ៊ីត្លែរ ឬ ប៉ុល ពត ទេ”

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១៧ នាទីutes មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ៣០ នាទីutes មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ថៃ បញ្ជូនទ័ព ១ ០០០នាក់ទៅជួយមីយ៉ាន់ម៉ា ទោះប្រទេសខ្លួន ក៏រងគ្រោះខ្លាំងដោយរញ្ជួយដី

Sokha Hotels

ព័ត៌មានពេញនិយម