ព័ត៌មានអន្ដរជាតិ
អភិបាលក្រុង កៀវ៖ រាល់ប្រាក់ដែលអ្នកទទួលបានពីរុស្ស៊ី គឺប្រឡាក់ឈាម អ៊ុយក្រែន (មានវីដេអូ)
អភិបាលទីក្រុង កៀវ លោក Vitali Klitschko បានស្នើឲ្យអ្នកនយោបាយអឺរ៉ុប កាត់ផ្តាច់ទំនាក់ទំនងពាណិជ្ជកម្មទាំងអស់ជាមួយទីក្រុងមូស្គូ ដោយនិយាយថា ប្រាក់ដែលទូរទាត់ទៅឲ្យរុស្ស៊ីគឺប្រឡាក់ “ឈាម” និងជួយផ្តល់មូលនិធិដល់កងទ័ពរុស្ស៊ី។

“រាល់ប្រាក់អឺរ៉ូ, រាល់មួយសេនដែលអ្នកទទួល ឬផ្ញើទៅប្រទេសរុស្ស៊ី សុទ្ធតែប្រឡាក់ឈាម។ វាជាលុយបង្ហូរឈាម ហើយឈាមនៃលុយនេះគឺជាឈាមអ៊ុយក្រែន។ ឈាមរបស់ប្រជាជនអ៊ុយក្រែន”។
ស្របពេលជាមួយគ្នានោះ លោក Klitschko ក៏បានពណ៌នាផងដែរអំពី “ការប្រល័យពូជសាសន៍លើជនជាតិអ៊ុយក្រែន” បន្ទាប់ពីធ្វើដំណើរទៅកាន់ទីក្រុងរណបរបស់រដ្ឋធានី កៀវ ដូចជា Bucha ជាដើមក្នុងសប្តាហ៍នេះ។

លោកនិយាយថា គាត់បានឃើញជនស៊ីវិលស្លាប់ រួមទាំងស្ត្រីចំណាស់ម្នាក់ និងរថយន្តមួយគ្រឿងដែលមានទង់ពណ៌ ស និងអក្សរ “កុមារ” នៅខាងក្រៅ និងមានឈាមនៅខាងក្នុង៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ អ៊ុយក្រែន បង្ហាញតួលេខទាហានរុស្ស៊ីស្លាប់ជិត ២ម៉ឺននាក់ និងការខាតបង់ធំធេងផ្សេងទៀត

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ