ព័ត៌មានអន្ដរជាតិ
ប្រធានាធិបតីអ៊ុយក្រែន សួររកសន្តិភាពនៅ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymr Zelensky បានរៀបរាប់អំពីអំពើឃោរឃៅដែលលោកចោទប្រកាន់ថា ប្រព្រឹត្តដោយកងកម្លាំងរុស្ស៊ី ក្នុងអំឡុងពេលនៃការលុកលុយ។

ថ្លែងទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ លោកនិយាយថា នៅទីក្រុង Bucha មិនមែនតែជាឧក្រិដ្ឋកម្មមួយ ដែលពួកគេប្រព្រឹត្តនោះទេ”។
លោកអះអាងថា មនុស្សត្រូវបានគេបាញ់នៅតាមផ្លូវ ក្នុងផ្ទះ គេបោះចូលក្នុងអណ្តូង និងកិនដោយរថក្រោះនៅកណ្តាលផ្លូវ ដើម្បីជាការកម្សាន្ត របស់ទាហានរុស្ស៊ី។

លោកអះអាងម្តងទៀតថា សកម្មភាពរបស់រុស្ស៊ី គឺដូចជាក្រុមភេរវកររដ្ឋឥស្លាម ហើយថា ការឃោសនារបស់លោកប្រធានាធិបតី Putin គឺព្យាយាម ពង្រីកភាពស្អប់ខ្ពើមទៅកាន់ប្រទេសផ្សេងទៀតក្រៅពីអ៊ុយក្រែន។
លោកសួរថា “តើសន្តិសុខដែលក្រុមប្រឹក្សាសន្តិសុខផ្តល់ឲ្យនៅឯណា? តើសន្តិភាពនៅឯណា? តើការធានា ដែលអង្គការសហប្រជាជាតិចាំបាច់ត្រូវធានា នៅឯណា?”។

លោកនិយាយថា ពិភពលោកមិនទាន់ឃើញនូវឧក្រិដ្ឋកម្មសង្គ្រាមបន្ថែមទៀត ដែលយោធារុស្ស៊ីអាចនឹងប្រព្រឹត្តនៅក្នុងផ្នែកដទៃនៃប្រទេសអ៊ុយក្រែន លើសពីលើការសម្លាប់ដែលត្រូវបានចោទប្រកាន់នៅទីក្រុង Bucha នោះទេ។
លោកបញ្ជាក់ថា “ភូមិសាស្ត្រអាចខុសគ្នា ឬប្លែកពីគ្នា ប៉ុន្តែអំពើឃោរឃៅគឺដូចគ្នា ឧក្រិដ្ឋកម្មគឺដូចគ្នា ហើយការទទួលខុសត្រូវ មិនអាចចៀសរួចឡើយ”៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ ដឹងគោលដៅពិតរបស់ រុស្ស៊ី ហើយ ពិតជាមានមហិច្ឆតាខ្ពស់ណាស់

-
សន្តិសុខសង្គម១៧ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?