ព័ត៌មានអន្ដរជាតិ
អង្គការណាតូដាក់គោលដៅលើប្រទេសចិន
អង្គការណាតូគ្រោងនឹងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូនៅទ្វីបអាស៊ីដើម្បីជាការឆ្លើយតបទៅនឹងបញ្ហាប្រឈមសន្តិសុខកំពុងកើនឡើងពីប្រទេសចិនដែលបដិសេធថ្កោលទោសប្រតិបត្តិការយោធារបស់រុស្ស៊ីនៅអ៊ុយក្រែន។ នេះបើយោងតាមលោក Jens Stoltenberg អគ្គលេខាធិការអង្គការដែលដឹកនាំដោយអាមេរិកបានបង្ហាញកាលពីថ្ងៃអង្គារ៍។

លោកអគ្គលេខាធិការអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ដែលស្គាល់ទូទៅថា«ណាតូ»បានប្រកាសថា អង្គការនឹងរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសពីរដ្ឋជាសមាជិក និងប្រទេសហ្វាំងឡង់ ស៊ុយអែត ហ្សកហ្ស៊ី និងសហភាពអឺរ៉ុប។ ទោះជាយ៉ាងណា មន្ត្រីដែលមានកំណើតនៅន័រវែសក៏បានកត់សំគាល់ថា ដៃគូនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិករបស់ខ្លួនមានដូចជា អូស្ត្រាលី នូវែលសេឡង់ ជប៉ុន និងកូរ៉េខាងត្បូង ក៏ត្រូវបានអញ្ជើញចូលរួមផងដែរ ដោយបានបញ្ជាក់ថា វិបត្តិសន្តិសុខបច្ចុប្បន្នមានផលប៉ះពាល់ជាសកល។
រដ្ឋមន្ត្រីនឹងពិភាក្សាគ្នាពីគំនិតយុទ្ធសាស្ត្រថ្មីពាក់ព័ន្ធនឹងជម្លោះយោធានៅអ៊ុយក្រែន ប៉ុន្តែក៏នឹងរាប់បញ្ចូលជាលើកដំបូង«អំពីបញ្ហាឥទ្ធិពលកំពុងកើនឡើងរបស់ចិន និងគោលនយោបាយបង្ខិតបង្ខំលើឆាកអន្តរជាតិដែលបង្កបញ្ហាប្រឈមជាប្រព័ន្ធដល់សន្តិសុខ និងប្រជាធិបតេយ្យរបស់យើង»។
«យើងឃើញថា ចិនគ្មានឆន្ទៈថ្កោលទោសការវាយប្រហាររបស់រុស្ស៊ីទេ និងចូលរួមជាមួយទីក្រុងមូស្គូក្នុងការសួរពីសិទ្ធិនៃប្រទេសជាតិដើម្បីជ្រើសរើសផ្លូវផ្ទាល់ខ្លួនរបស់ពួកគេ»។ លោក Stoltenberg មានប្រសាសន៍ និងជំរុញថា លទ្ធិប្រជាធិបតេយ្យត្រូវតែក្រោកឈរឡើងដើម្បីតម្លៃរបស់ខ្លួនប្រឆាំងនឹងអំណាចផ្តាច់ការ។
យោងតាមអង្គការ Freedom House ដែលទទួលបានមូលនិធិពីរដ្ឋាភិបាលអាមេរិកបង្ហាញថា ៥ក្នុងចំណោមសមាជិក៣០របស់ណាតូមិនត្រូវបានពិចារណាជាប្រទេសមានប្រជាធិបតេយ្យពេញលេញទេគឺ តួកគី ហុងគ្រី អាល់បានី ម៉ាសេដូនៀខាងជើង និងម៉ុងតេណេហ្គ្រោ។
លោកអគ្គលេខាធិការបង្ហាញសេចក្តីសង្ឃឹមថា អង្គការនឹងអាចបង្កើនកិច្ចសហប្រតិបត្តិការជាមួយដៃគូនៅអាស៊ី-ប៉ាស៊ីហ្វិកក្នុងវិស័យដូចជា ការគ្រប់គ្រងអាវុធ អ៊ីនធឺណេត និងបច្ចេកវិទ្យាជាដើម៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ RT

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ