ព័ត៌មានអន្ដរជាតិ
រុស្ស៊ីថា លោកខាងលិចកំពុងធ្វើការដើម្បីបង្អាក់ការចរចាសន្តិភាពនៅអ៊ុយក្រែន
ការបង្កហេតុនៅទីក្រុងតូច Bucha បានកើនមានឡើងនៅពេលដែលរដ្ឋាភិបាលទីក្រុងកៀវកំពុងដាក់លក្ខខណ្ឌសន្តិភាពលើក្រដាសជាលើកដំបូង។ រដ្ឋាភិបាលក្រុងមូស្គូបានលើកឡើង។
រដ្ឋមន្ត្រីក្រសួងការបរទេសរុស្ស៊ី លោក Sergey Lavrov បានអះអាងកាលពីថ្ងៃអង្គារ៍ថា រុស្ស៊ីជឿថា ប្រទេសលោកខាងលិចកំពុងបើកឲ្យមានភាពច្របូកច្របល់ជុំវិញការសម្លាប់មនុស្សយ៉ាងច្រើនដែលត្រូវបានចោទប្រកាន់នៅទីក្រុងតូចរបស់អ៊ុយក្រែន Bucha ដើម្បីបង្អាក់ដំណើរកិច្ចពិភាក្សាសន្តិភាពរវាងទីក្រុងមូស្គូ និងទីក្រុងកៀវ។
លោកបានបន្តថា ព្រឹត្តិការណ៍នានាក្នុងទីក្រុងតូចនោះដែលលោកហៅថាជាការបង្កហេតុត្រូវបានកើតឡើងនៅពេលវឌ្ឍនភាពនៃកិច្ចចរចាសន្តិភាពកំពុងត្រូវបានធ្វើឡើងនៅទីក្រុងអ៉ិស្តង់ប៊ុល។
«យើងមានទំនោគិតថា ហេតុផលគឺមានបំណងស្វែងរកការរំខានដល់កិច្ចចរចាកំពុងដំណើរការ។ ហើយត្រូវធ្វើឲ្យជាក់ច្បាស់នៅពេល ដូចពួកគេនិយាយ ពន្លឺ ទោះមិនភ្លឺខ្លាំងក៏ដោយ ក៏ចាប់ផ្តើមភ្លឺដែរ»។ លោកមានប្រសាសន៍។
លោករដ្ឋមន្ត្រីការបរទេសបន្តថា ៖«ថ្ងៃទី២៩ ខែមីនា ជាលើកដំបូង ក្នុងរយៈពេលទាំងស្រុងនៃការទំនាក់ទំនងរវាងគណៈប្រតិភូរបស់យើង ភាគីអ៊ុយក្រែនបានស្នើចក្ខុវិស័យជាលាយលក្ខណ៍អក្សរថាតើសន្ធិសញ្ញាមានលក្ខខណ្ឌយ៉ាងណាអំពីស្ថានភាពអ៊ុយក្រែន និងការធានាសន្តិសុខ»។
យោងតាមលោក Lavrov ឲ្យដឹងថា អំឡុងពេលនៃការចរចាជាមួយរុស្ស៊ី «ទីក្រុងកៀវបានដាក់ចេញជាលើកដំបូងនៅលើក្រដាសអំពីការត្រៀមខ្លួនរួចរាល់ដើម្បីប្រកាសពីអព្យាក្រឹតរបស់ខ្លួន មិនស្របតាមប្លុកណាមួយ និងមិនមែនជាប្រទេសអាវុធនុយក្លេអ៊ែរ»។
លោកទទួចថា លើសពីនេះទៀត អ៊ុយក្រែន បានបដិសេធជាផ្លូវការក្នុងការដាក់ពង្រាយអាវុធរបស់រដ្ឋបរទេសនៅលើទឹកដីរបស់ខ្លួន ឬធ្វើសមយុទ្ធយោធាដែលមានការចូលរួមពីកម្លាំងយោធាបរទេស ប្រសិនបើមិនមានការយល់ព្រមពីរដ្ឋធានានៃអនាគតសន្ធិសញ្ញា រួមទាំងរុស្ស៊ីផង៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ RT
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ២២ ម៉ោង ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
ចរាចរណ៍១ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត