Connect with us

ព័ត៌មានអន្ដរជាតិ

ប្រទេស EU ទី១ ដឹកសព្វាវុធវាយលុក តាមរថភ្លើងទៅឲ្យ អ៊ុយក្រែន ដោយផ្ទាល់ 

បានផុស

នៅ

តាមសេចក្តីរាយការណ៍ សាធារណរដ្ឋឆែក បានក្លាយជាប្រទេសសហភាពអឺរ៉ុប (EU) ដំបូងគេ ដែលផ្គត់ផ្គង់ដោយផ្ទាល់ដល់អ៊ុយក្រែន នូវសព្វាវុធវាយលុក ចាប់តាំងពីការលុកលុយរបស់រុស្ស៊ី បានចាប់ផ្តើមកាលពី ៤១ថ្ងៃមុន។

This image has an empty alt attribute; its file name is T-72-Ukraine-tanks-1024x576.webp
រថក្រោះ T-72 ផលិតដោយសូវៀត

មន្ត្រីជាន់ខ្ពស់ឆែក បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រថា ប្រទេសនេះ បានបញ្ជូនរថក្រោះ T-72 ដែលផលិតដោយសូវៀតចំនួន៥គ្រឿង និងរថយន្តប្រយុទ្ធថ្មើរជើង BVP-1 ចំនួន៥គ្រឿង ដឹកតាមរថភ្លើងទៅកាន់ប្រទេស អ៊ុយក្រែន។ 

រដ្ឋមន្ត្រីក្រសួងការពារជាតិលោកស្រី Jana Cernochova បានប្រាប់សភាថា លោកស្រីសូមមិនបញ្ជាក់ ឬបដិសេធព័ត៌មានលម្អិតនៃជំនួយរបស់ឆែក ទៅឲ្យអ៊ុយក្រែន។

This image has an empty alt attribute; its file name is AzLMbk-1024x576.webp
រដ្ឋមន្ត្រីក្រសួងការពារជាតិឆែក លោកស្រី Jana Cernochova

លោកស្រី Jana Cernochova បន្តថា “ខ្ញុំគ្រាន់តែបញ្ជាក់ដល់អ្នកថា សាធារណរដ្ឋឆែក កំពុងជួយអ៊ុយក្រែនតាមដែលអាចធ្វើទៅបាន ហើយនឹងបន្តជួយដោយផ្គត់ផ្គង់សម្ភារៈយោធា ទាំងស្រាលនិងធ្ងន់”។

គួរបញ្ជាក់ថា រឿងនេះកើតឡើងចំពេលមានសេចក្តីរាយការណ៍ថា រដ្ឋាភិបាលអាល្លឺម៉ង់កាលពីដើមសប្តាហ៍នេះ បានដកការជំទាស់ចំពោះក្រុមហ៊ុនលក់អាវុធឯកជន របស់ឆែក ដែលនាំចេញអតីតនាវាដឹកកងទ័ពអាល្លឺម៉ង់ខាងកើតចំនួន៥៦គ្រឿងទៅកាន់អ៊ុយក្រែន៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ ២ប្រទេសទៀត ស្នើសុំចូល ណាតូ ស្របពេលសង្គ្រាម ផ្ទុះនៅ អ៊ុយក្រែន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការ​ងារ ជំរុញ​វិទ្យាស្ថាន​ពហុបច្ចេកទេសខេត្តព្រៃវែង ឱ្យ​បន្ត​រៀប​ចំការ​បណ្តុះបណ្តាល​ដើម្បី​ឆ្លើយតប​តម្រូវ​ការទីផ្សារការងារ

នយោបាយ៦ ម៉ោង មុន

អ្នកវិភាគ និងអ្នកឃ្លាំមើល ៖ សកម្មភាព​នាយករដ្ឋមន្រ្តីចុះមូលដ្ឋានញឹកញាប់ គឺឆ្លុះបញ្ចាំពីមេដឹកនាំមានភាពប្រាកដប្រជានិយម

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

តៃវ៉ាន់ថ្កោលទោសសមយុទ្ធ​យោធា​របស់ចិននៅក្បែរ​ឆ្នេររបស់​ខ្លួន​

ព័ត៌មានជាតិ៦ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យសិទ្ធិរើសគ្រូនិងនាយកសាលាទៅកាន់មន្ទីរអប់រំខេត្ត

ផ្សារដេប៉ូ
ព័ត៌មានជាតិ៦ ម៉ោង មុន

ផ្លូវលេខ១៦២ ក្នុងមូលដ្ឋានសង្កាត់ផ្សារដេប៉ូទី១ ត្រូវបានរំលោភដោយក្រុមលក់គ្រឿងបន្លាស់រថយន្ដ

Sokha Hotels

ព័ត៌មានពេញនិយម