Connect with us

ព័ត៌មានអន្ដរជាតិ

WHO​ ​នឹង​​ផ្គត់​​ផ្គង់​​ថ្នាំ​​អេដស៍​​ដល់​​​អ៊ុយក្រែន​​សម្រាប់​​១២​​ខែ​​ខាង​​មុខ​

បានផុស

នៅ

អង្គការសុខភាពពិភពលោក (WHO) បាននិយាយនៅថ្ងៃអង្គារ៍ម្សិលមិញថា ខ្លួននឹងផ្គត់ផ្គង់ថ្នាំបង្ការជំងឺអេដស៍ដល់ប្រទេសអ៊ុយក្រែនដែលអ្នកជំងឺកំពុងត្រូវការសម្រាប់រយៈពេល១២ខែខាងមុខ។

WHO ដែលរួមជាមួយផែនការសង្គ្រោះបន្ទាន់របស់ប្រធានាធិបតីសហរដ្ឋអាមេរិកសម្រាប់ការសង្គ្រោះជំងឺអេដស៍ (PEPFAR) អាជ្ញាធរអ៊ុយក្រែន និងដៃគូផ្សេងៗទៀតបានទទួលថ្នាំបង្ការជំងឺអេដស៍ចំនួន ២០៩ ០០០កញ្ចប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ៊ុយក្រែនត្រូវបានប៉ាន់ស្មានថា មានអ្នកជំងឺអេដស៍ប្រមាណ ២៦០ ០០០នាក់ ដែលជាប្រទេសលំដាប់ទី២មានអ្នកឆ្លងមេរោគអេដស៍ច្រើនបំផុតនៅអឺរ៉ុប បន្ទាប់ពីរុស្ស៊ី ហើយមុនពេលការវាយប្រហាររបស់ទីក្រុងមូស្គូ អ្នកជំងឺពាក់កណ្តាលស្ថិតក្នុងដំណាក់កាលព្យាបាល។

កាលពីខែមុន ទីភ្នាក់ងារអង្គការសហប្រជាជាតិទទួលបន្ទុកជំងឺអេដស៍ (HIV/AIDS) បានព្រមានថា អ៊ុយក្រែននៅសល់មិនដល់មួយខែនៃការផ្គត់ផ្គង់ថ្នាំសម្រាប់អ្នកជំងឺអេដស៍។

លោក Hans Henri P. Kluge នាយកប្រចាំតំបន់អឺរ៉ុបរបស់អង្គការសុខភាពពិភពលោកបាននិយាយថា ៖«សង្គ្រាមនេះមានសក្តានុពលក្នុងការបំផ្លាញវឌ្ឍនភាពដែលបានសន្សំយ៉ាងលំបាកក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅពីចំនួននៃបញ្ហាសុខភាព រាប់ទាំងជំងឺអេដស៍ផង។ យើងមិនអាចបណ្តោយឲ្យរឿងនោះកើតឡើងនៅពេលអ៊ុយក្រែនចាប់​ផ្តើមបង្វែរជ្រុងមួយលើជំងឺអេដស៍»។

ខណៈមិនមានការព្យាបាលជំងឺអេសដ៍ជាសះស្បើយ ថ្នាំបង្ការអាចគ្រប់គ្រងមេរោគ និងការពារចម្លងតាមរយៈការរួមភេទទៅអ្នកដទៃ។ ការរំខានណាមួយលើការព្យាបាលអាចនាំឲ្យមានផលវិបាកធ្ងន់ធ្ងរ។

WHO បាននិយាយថា ការដឹកជញ្ជូនថ្នាំអេដស៍ដំណាក់កាលទី១បានឆ្លងព្រំដែនប៉ូឡូញចូលទៅប្រទេសអ៊ុយក្រែនហើយ និងត្រៀម​ដឹកជញ្ជូនទៅកាន់មន្ទីរពេទ្យទូទាំងប្រទេស៕

ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

លទ្ធផល​បូក​សរុប​ក្នុងឆ្នាំ២០២៤ ​សមត្ថកិច្ច​បង្ក្រាប​បទល្មើស​ព្រហទណ្ឌ​បាន​ជាង៤០០ករណី និង ឃាត់ខ្លួន​ជិត៧០០នាក់

សន្តិសុខសង្គម៣ ម៉ោង មុន

នគរបាលរាជធានី​ឃាត់​ខ្លួន អ្នកសារព័ត៌មាន២នាក់ ក្រោយផ្សាយប្រឌិត​រឿងវីដេអូអំពើហិង្សា ដែលធ្វើ​ឱ្យប៉ះពាល់ដល់កិត្តិយសប្រទេសកម្ពុជា

ព័ត៌មានជាតិ៦ ម៉ោង មុន

ពលរដ្ឋកម្ពុជាថ្កោលទោសអាចារ្យហ្វី និងក្រុមជ្រុលនិយមនៅក្រៅប្រទេសដែលប្រើប្រាស់ភាសាអសុរោះ និងជេរប្រមាថថ្នាក់ដឹកនាំរាជរដ្ឋាភិបាល

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្នុងមួយឆ្នាំ២០២៤ ការ​ដឹក​ជញ្ជូន​សំរាម​យក​ទៅ​ចាក់ និង​ដុតកម្ទេចចោល​នៅ​ទីលានចាក់សំរាម​ដង្កោចំនួន ១.២៤៨.៣៩១,៨១តោន

សន្តិសុខសង្គម៧ ម៉ោង មុន

លោក ជួន ណារិន្ទ ព្រមានលុបឈ្មោះមន្ត្រីនគរបាលចរាចរណ៍ដែលអនុវត្តល្មើសវិន័យ

Sokha Hotels

ព័ត៌មានពេញនិយម