Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក​លក់​​ប្រព័ន្ធ​​ការពារ​​អាកាស​​ដល់​​តៃវ៉ាន់ទៀត​​​ហើយ​តម្លៃ​​​ជិត​​១០០​​​លាន​​ដុល្លារ​​

បានផុស

នៅ

ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក​បាន​អនុម័តការ​លក់​ដ៏មាន​ឥទ្ធិពល​ទៅ​ឲ្យ​កោះ​តៃវ៉ាន់​អំពី​ឧបករណ៍ ការ​ហ្វឺក​ហ្វើន និង​សម្ភារ​ផ្សេង​ទៀត​ដើម្បី​លើក​កម្ពស់​ប្រព័ន្ធ​ការពារ​ដែន​អាកាស​ Patriot ​​ដែល​គិត​ជា​ប្រាក់​៩៨​លាន​ដុល្លារ​អាមេរិក។ មន្ទីរ​បញ្ចកោណ​បាន​និយាយ​នៅ​ថ្ងៃ​អង្គារ៍ ទី​៥​ ខែ​មេសា។

កោះ​តៃវ៉ាន់​ដែល​ប្រទេស​ចិន​អះ​អាង​ជា​ទឹក​ដី​របស់​ខ្លួន​បាន​ត្អួញ​ត្អែរ​ពី​សម្ពាធ​យោធា​កើនឡើង​របស់​ប្រទេស​ចិន​ដោយ​​​ព្យាយាម និងបង្ខំ​ប្រទេស​កោះ​ដែល​គ្រប់​គ្រង​ដោយ​ប្រជា​ធិបតេយ្យ​ទទួល​យក​អធិបតេយ្យភាព​របស់​ខ្លួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ទីរ​បញ្ចកោណ​បាន​និយាយ​ក្នុង​សេចក្តី​ជូន​ដំណឹងមួយ​​ទៅសភា​ថា កញ្ចប់​ថវិកា​នឹង​រាប់​បញ្ចូល​ទាំង​ការ​ហ្វឹក​ហ្វើន ការ​ធ្វើ​ផែន​ការ ការ​ចុះ​សមរភូមិ ការ​ដាក់​ពង្រាយ ប្រតិបត្តិការ ការ​ថែ​រក្សា និង​និរន្តភាព​នៃ​ប្រព័ន្ធ​ការពារ​ដែន​អាកាស Patriot ព្រម​ទាំង​ឧបករណ៍​ពាក់​ព័ន្ធ​ផ្សេង​ទៀត។

សេចក្តី​ជូន​ដំណឹង​បាន​និយាយ​ថា ៖«ការ​លក់​ដែល​ត្រូវ​បាន​ស្នើ​​ឡើង​នេះ​បម្រើ​ដល់​ផល​ប្រយោជន៍​ជាតិ ​សេដកិច្ច និង​សន្តិសុខ​​របស់​​អាមេរិក​ដោយ​ការ​​គាំទ្រ​ដល់​ការ​​ប្រឹង​ប្រែង​កំពុង​បន្ត​របស់​អ្នក​ទទួល​ដើម្បី​ធ្វើ​ឲ្យ​កម្លាំង​​យោធា​កាន់​តែ​ទំនើប និង​ដើម្បី​រក្សាសមត្ថភាព​ការពារ​ជាតិ​កាន់​តែ​ល្អ»។

«ការ​លក់​ដែល​ត្រូវ​បាន​ស្នើ​ឡើង​នេះ​នឹង​ជួយ​​រក្សា​តង់ស៊ីដេ​មីស៊ីល​របស់​អ្នក​ទទួល និង​ធានា​ពី​ការ​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ចំពោះ​ប្រតិបត្តិការ​អាកាស។ អ្នក​ទទួល​នឹង​ប្រើ​ប្រាស់​សមត្ថភាព​នេះ​​ដើម្បី​ជា​ការ​រារាំង​ដល់​ការ​គំរាម​កំហែង​ក្នុង​តំបន់ និង​ពង្រឹង​សមត្ថភាព​ការពារ​ទឹក​ដី»។

សហរដ្ឋ​អាមេរិក​ត្រូវ​បាន​កំណត់​ដោយ​ច្បាប់​ក្នុង​ការ​ផ្តល់​ឲ្យ​កោះ​តៃវ៉ាន់​នូវ​មធ្យោបាយ​ការពារ​ខ្លួន បើ​ទោះ​ជា​ពួក​គេ​មិន​មាន​ចំណង​ការ​ទូត​ផ្លូវ​ការ​ក៏​ដោយ ហើយ​​​ការ​គាំទ្រ​សព្វាវុធ​បែប​នេះ​តែង​តែ​ធ្វើ​ឲ្យ​ទី​ក្រុង​ប៉េកាំង​ខឹង​សម្បារ។

ការិយាល័យ​ប្រធានាធិបតី​តៃវ៉ាន់​បាន​កត់​សំគាល់​ថា នេះ​ជា​ការ​លក់​អាវុធ​លើក​ទី​៣​ត្រូវ​បាន​ប្រកាស​ឡើង​ចាប់​តាំង​ពី​ប្រធានាធិបតី ចូ បៃដិន ចូល​កាន់​តំណែង និង​បង្ហាញ​​ពី​ការ​ទំនាក់​ទំនង​របស់​ពួក​គេ​រឹង​ដូច​ថ្ម។

អ្នក​នាំ​ពាក្យ Xavier Chang បាន​និយាយ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ថា ៖«តៃវ៉ាន់​នឹង​បន្ត​បង្ហាញ​ពី​ការ​ប្តេជ្ញា​ចិត្ត​​ដើម្បី​ការពារ​ខ្លួន និង​បន្ត​បង្កើន​ភាព​ជា​ដៃ​គូ​​សហ​ប្រតិបត្តិការ​ជា​មួយ​សហរដ្ឋ​អាមេរិក និង​ប្រទេស​ផ្សេង​ៗ​ទៀត​ដែល​មាន​គំនិត​ដូច​គ្នា»៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ Reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៨ នាទី មុន

លោក Lavrov គំរាម អាមេរិក ថា រុស្ស៊ីគឺជាមហាអំណាចនុយក្លេអ៊ែរ

ព័ត៌មានជាតិ៣១ នាទី មុន

អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ហោះហើរធ្វើតេស្តសាកល្បង​ត្រួតពិនិត្យឧបករណ៍បច្ចេកទេសឡើងវិញ ត្រៀមហោះហើរយន្តហោះខ្នាតតូច ចុងខែវិច្ឆិកាខាងមុខ

ព័ត៌មានជាតិ១ ម៉ោង មុន

ប្រជាពលរដ្ឋនាំគ្នាសម្រុកចេញពីភ្នំពេញ ទៅលេងស្រុកកំណើត នាឱកាសបុណ្យភ្ជុំបិណ្ឌ

ជីវិតកម្សាន្ដ២ ម៉ោង មុន

គំនូរវិចិត្រករកូរ៉េឆ្នាំ១៩៧១ ដេញថ្លៃបានលុយសុទ្ធជាង ៥.៩លានដុល្លារ លើទឹកដី ហុងកុង

សន្តិសុខសង្គម២ ម៉ោង មុន

មុននេះបន្តិច អគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋ ចំណុចទល់មុខវិហារឥស្លាមគីឡូម៉ែត្រលេខ ០៩

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

វៀតណាម​ខូច​ខាត​​៣,៣​ពាន់​លាន​ដុល្លារ​​ក្នុង​ព្យុះ​ទីហ្វុង​យ៉ាក់​ជី​​​​ (Yagi)

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បន្តវត្តមានជូនដំណើរបងប្អូនទៅស្រុកកំណើត និងចែកជូនភេសជ្ជៈកីឡាបំពេញជាតិទឹក វី អាកទីវ ដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៥ ម៉ោង មុន

ប្រជាជនកម្ពុជាហៅបឹងទន្លេសាប ជាកូនសមុទ្រទឹកសាប ខណៈ​ជា​បឹងទឹកសាបធំបំផុតនៅអាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៥ ម៉ោង មុន

រមណីយដ្ឋានឆ្មាបាត់នៅកោះកុង ត្រៀមខ្លួនរួចស្រេច ទទួលភ្ញៀវទេសចរនៅថ្ងៃបុណ្យភ្ជុំបិណ្ឌ

សន្តិសុខសង្គម២ ម៉ោង មុន

មុននេះបន្តិច អគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋ ចំណុចទល់មុខវិហារឥស្លាមគីឡូម៉ែត្រលេខ ០៩

Sokha Hotels

ព័ត៌មានពេញនិយម