ព័ត៌មានអន្ដរជាតិ
អាមេរិក ពិចារណាដាក់ទណ្ឌកម្មកូនស្រីទាំងពីររបស់លោក ពូទីន
អ្នកនាំពាក្យសេតវិមានលោកស្រី Jen Psaki បាននិយាយថា សហរដ្ឋអាមេរិកនឹងហាមឃាត់ការវិនិយោគថ្មីនៅក្នុងប្រទេសរុស្ស៊ី និងដាក់ទណ្ឌកម្មបន្ថែមទៀតលើស្ថាប័នហិរញ្ញវត្ថុរុស្ស៊ី ក៏ដូចជាមន្ត្រីវិមានក្រឹមឡាំង និងក្រុមគ្រួសាររបស់ពួកគេផងដែរ ។

កាសែត Wall Street Journal រាយការណ៍ថា ក្រុងវ៉ាស៊ីនតោនក៏កំពុងពិចារណាដាក់ទណ្ឌកម្មបន្ថែមលើកូនស្រីទាំងពីររបស់លោក ពូទីន និងធនាគារ Sberbank ដែលជាធនាគារធំជាងគេរបស់រុស្ស៊ី ។
សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបគ្រោងនឹងដាក់ទណ្ឌកម្មបន្ថែមលើរុស្ស៊ីនៅថ្ងៃពុធនេះ ជាការឆ្លើយតបទៅនឹងការចោទប្រកាន់របស់អ៊ុយក្រែនថា ទាហានរុស្ស៊ីបានប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាមនៅទីក្រុង Bucha ។

ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបនៅថ្ងៃពុធនេះក៏នឹងពិចារណាផែនការសម្រាប់កញ្ចប់ទណ្ឌកម្មទី ៥ ដែលរួមមានការហាមឃាត់ការនាំចូលធ្យូងថ្មរបស់រុស្ស៊ី និងការរារាំងនាវាដែលគ្រប់គ្រងដោយរុស្ស៊ី ឬប្រតិបត្តិការភាគច្រើនពីការប្រើប្រាស់កំពង់ផែសហភាពអឺរ៉ុប ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ BBC
ចុចអាន ៖ អាមេរិក ថា រុស្ស៊ី មិនហ៊ានធ្វើសង្គ្រាមឡើយ បើមានវត្តមានកងកម្លាំងខ្លួននៅ អ៊ុយក្រែន

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ