ព័ត៌មានអន្ដរជាតិ
ទីបំផុត ឥណ្ឌា លែងនៅស្ងៀម ជុំវិញសង្គ្រាម រុស្ស៊ី-អ៊ុយក្រែន (មានវីដេអូ)
នៅទីបំផុត ប្រទេសឥណ្ឌានិយាយថា ខ្លួនសូមថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះការសម្លាប់នៅទីក្រុង Bucha និងបានគាំទ្រការអំពាវនាវឲ្យមានការស៊ើបអង្កេតឯករាជ្យលើ “របាយការណ៍ដែលគួរឲ្យព្រួយបារម្ភជាទីបំផុត”។

រូបភាពនៃផ្នូរដ៏ធំ និងសាកសពជនស៊ីវិល ដែលហាក់ដូចជាត្រូវបានគេសម្លាប់នៅតាមទីសាធារណៈ គឺជារឿងដ៏គួរឲ្យតក់ស្លុតបំផុត ដែលបានផុសចេញពីប្រទេសអ៊ុយក្រែន។
ការថ្កោលទោសរបស់ឥណ្ឌានៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃអង្គារទី០៥ខែមេសា គឺជាសេចក្តីថ្លែងការណ៍ខ្លាំងក្លាបំផុតរបស់ប្រទេសនេះ ស្តីពីអ៊ុយក្រែននិងរុស្ស៊ី ចាប់តាំងពីសង្រ្គាមផ្ទុះឡើង។

មកទល់ពេលនេះ ប្រទេសឥណ្ឌាបានបដិសេធ បោះឆ្នោតលើសេចក្តីសម្រេចនៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ មហាសន្និបាតអង្គការសហប្រជាជាតិ និងនៅក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ក្នុងការថ្កោលទោសសកម្មភាពរបស់រុស្ស៊ី។
គួរបញ្ជាក់ថា ឥណ្ឌាមានប្រវត្តិយូរអង្វែង ក្នុងការបន្តយុទ្ធសាស្ត្រមិនចូលបក្សសម្ព័ន្ធនៅក្នុងនយោបាយអន្តរជាតិ ប៉ុន្តែទង្វើនៃតុល្យភាពការទូតរបស់ខ្លួន កំពុងរងសម្ពាធពីបណ្តាប្រទេសលោកខាងលិចឲ្យជួយទប់ស្កាត់រុស្ស៊ី៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ ប្រទេស EU ទី១ ដឹកសព្វាវុធវាយលុក តាមរថភ្លើងទៅឲ្យ អ៊ុយក្រែន ដោយផ្ទាល់

-
សន្តិសុខសង្គម៤ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?