Connect with us

ព័ត៌មានអន្ដរជាតិ

ស្រ្តីបាញ់ស៊ីបដៃឯក “Charcoal” ក្លាយជាវីរនារី អ៊ុយក្រែន

បានផុស

នៅ

ស្រ្តីបាញ់ស៊ីបជនជាតិអ៊ុយក្រែនម្នាក់ ដែលគេស្គាល់ថា “Charcoal” បានក្លាយជាវីរនារីជាតិ បន្ទាប់ពីប្រាប់អ្នកប្រយុទ្ធនៅសមរភូមិជួរមុខថា “យើងត្រូវតែកម្ចាត់ពួកបិសាចទាំងនេះ”។

A female Ukrainian sniper known as 'Charcoal' (pictured) has become a national hero after telling fighters on the front line, 'we must defeat these orcs'
ស្រ្តីបាញ់ស៊ីប អ៊ុយក្រែន Charcoal
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកបាញ់ស៊ីបរូបនេះ បានចូលរួមជាមួយកងម៉ារីនអ៊ុយក្រែនក្នុងឆ្នាំ២០១៧ ហើយបានប្រយុទ្ធជាមួយក្រុមបំបែកខ្លួនដែលគាំទ្ររុស្ស៊ីនៅទីក្រុង Donetsk និង Luhansk ភាគខាងកើតប្រទេស។

ទោះបីជាគេមិនស្គាល់អត្តសញ្ញាណពិតរបស់នាងក៏ដោយ ប៉ុន្តែនាងបានក្លាយជានិមិត្តរូបនៃការតស៊ូរបស់អ៊ុយក្រែនដ៏ក្លាហាន ប្រឆាំងនឹងកងទ័ពលុកលុយរបស់លោក វ្ល៉ាឌីមៀរ ពូទីន។

In a rallying cry to Ukrainian troops she said: 'We must take them all out. We must defeat them'
ស្រ្តីបាញ់ស៊ីប អ៊ុយក្រែន Charcoal

កាសែត The Times បានរាយការណ៍ថា នាងបានចេញការអំពាវនាវមួយទៅកាន់កងទ័ពអ៊ុយក្រែននៅសមរភូមិជួរមុខ។ Charcoal ​និយាយ​ថា​ “យើង​ត្រូវ​តែ​កម្ចាត់ពួកគេ​ទាំង​អស់។ អ្នកទាំងនេះមិនមែនជាមនុស្សទេ។ សូម្បីតែពួកហ្វាស៊ីស ក៏មិនឃោរឃៅដូចបិសាចទាំងនេះដែរ។ យើងត្រូវតែកម្ចាត់ពួកគេ”។

នាងក៏បានប្តេជ្ញាផងដែរថា នឹងប្រយុទ្ធប្រឆាំងនឹងអ្នកលុកលុយរបស់ ពូទីន ឲ្យដល់ទីបញ្ចប់។

ទោះបីជានាងបានលាឈប់ពីជួរកងទ័ពកាលពីខែមករាឆ្នាំនេះក៏ដោយ ក្រោយមកបានតែមួយខែប៉ុណ្ណោះ នាងក៏ត្រឡប់មកវិញក្នុងជួរកងពលតូចថ្មើរជើងលេខ៣៥ របស់ឧត្តមនាវីឯក Mykhailo Ostrogradsky។

The female Russian sniper Irina Starikova, 41, (pictured) with 40 kills to her name was reportedly captured in Ukraine after being wounded in a battle with Kyiv's forces
ស្រ្តីបាញ់ស៊ីបរុស្ស៊ី Irina Starikova

ក្តីសង្ឃឹមចុងក្រោយរបស់អ៊ុយក្រែន លើអ្នកបាញ់ស៊ីបដៃឯករូបនេះ បានកើតឡើង បន្ទាប់ពីស្ត្រីអ្នកបាញ់ស៊ីបដ៏ល្បីល្បាញរបស់រុស្ស៊ីឈ្មោះ Bagira ត្រូវបានគេរាយការណ៍ថា ត្រូវចាប់ខ្លួនកាលពីសប្តាហ៍មុន។

Irina Starikova អាយុ៤១ឆ្នាំ ត្រូវបានកងកម្លាំងអ៊ុយក្រែនចាប់ខ្លួនបន្ទាប់ពី រងរបួសក្នុងការប្រយុទ្ធគ្នា នៅតំបន់ Donbas៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ ទីបំផុត ឥណ្ឌា លែងនៅស្ងៀម ជុំវិញសង្គ្រាម រុស្ស៊ី-អ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួង​ធនធានទឹក ចុះ​ពិនិត្យវឌ្ឍនភាពការងារសាងសង់ច្រាំងទន្លេមេគង្គ ក្នុង​ភូមិសាស្ត្រ​ខេត្តកំពង់ចាម

សន្តិសុខសង្គម៦ ម៉ោង មុន

ជនសង្ស័យ​ម្នាក់​ឆក់ខ្សែក រត់​ទ្បើងម៉ូតូ ​ត្រូវអ្នកលក់ក្របួចជាប់

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ចិន​ចុះ​កិច្ច​ព្រម​ព្រៀង​រហូត​ដល់​១១៣​​ ​ពង្រឹងឥទ្ធិពល​តំបន់​​ខ្លាំង​មិនធ្លាប់​មាន​ ខណៈ​អាមេរិក​បង្កអរិភាព​

ព័ត៌មានជាតិ១០ ម៉ោង មុន

មកដឹងលម្អិត ពីលក្ខណៈបច្ចេកទេសនាវាជប៉ុនចតនៅកម្ពុជា ដែលមានទម្ងន់ផ្ទុករាប់ពាន់តោន

ព័ត៌មានជាតិ១១ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសម្ពោធដំបូលព្រះវិហារ និងសមិទ្ធផលនានា ក្នុងវត្តឧប្បលវត្តី ខេត្តត្បូងឃ្មុំ

Sokha Hotels

ព័ត៌មានពេញនិយម