Connect with us

ព័ត៌មានអន្ដរជាតិ

សហរដ្ឋអាមេរិកត្រៀមអនុម័តឲ្យប្រើប្រាស់វ៉ាក់សាំងកូវីដមួយទៀត

បានផុស

នៅ

និយតករនិយាយថា វ៉ាក់សាំងរបស់ក្រុមហ៊ុន Moderna មានសុវត្ថិភាពនិងមានប្រសិទ្ធភាព៩៤ភាគរយដែលនេះជាការត្រួសត្រាយផ្លូវសម្រាប់ការអនុញ្ញាតឲ្យប្រើប្រាស់ជាបន្ទាន់នៅសហរដ្ឋអាមេរិក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការវិភាគដោយរដ្ឋបាលចំណីអាហារនិងឪសថអាមេរិក (FDA) មានន័យថា វាអាចក្លាយជាវ៉ាក់សាំងការពារជំងឺកូវីដ១៩ទី២ដែលនឹងត្រូវបានយល់ព្រមនៅសហរដ្ឋអាមេរិក។

រឿងនេះកើតឡើងមួយថ្ងៃបន្ទាប់ពីជនជាតិអាមេរិកនៅទូទាំងប្រទេសបានចាប់ផ្តើមចាក់វ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer-BioNTech។

ដំណឹងនេះបានកើតឡើងស្របពេលដែលចំនួនអ្នកស្លាប់ដោយសារវីរុសកូរ៉ូណានៅសហរដ្ឋអាមេរិកកើនលើស៣០០,០០០នាក់។ នេះបើយោងតាមសាកលវិទ្យាល័យ Johns Hopkins។

ការយល់ព្រមលើវ៉ាក់សាំងរបស់ក្រុមហ៊ុន Moderna ដោយអ្នកវិទ្យាសាស្ត្ររបស់ FDA ត្រូវបានប្រកាសកាលពីថ្ងៃអង្គារ, ពីរថ្ងៃមុនពេលក្រុមប្រឹក្សាវ៉ាក់សាំងជួបប្រជុំគ្នាដើម្បីពិភាក្សាអំពីការអនុម័តជាបន្ទាន់។

ឯកសារកម្រាស់៥៤ទំព័របាននិយាយថា “មិនមានការព្រួយបារម្ភអំពីសុវត្ថិភាពអ្វីទេហើយប្រតិកម្មធ្ងន់ធ្ងរពីវ៉ាក់សាំងនេះគឺកម្រកើតមានណាស់”។

ប្រសិនបើមានការយល់ព្រមពីក្រុមអ្នកជំនាញនៅចុងសប្តាហ៍នេះនិងដោយប្រធានផ្នែកវ៉ាក់សាំងរបស់ FDA, ការដឹកជញ្ជូនអាចចាប់ផ្តើមក្នុងរយៈពេល២៤ម៉ោងបន្ទាប់៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ អ្នកជំនាញព្រមាន កុំធ្វើរឿងនេះដាច់ខាតក្រោយចាក់វ៉ាក់សាំងកូវីដ

ចុចអាន៖ UNICEF ចង់ឲ្យបន្ថែមក្រុមមួយទៀតចូលក្នុងបញ្ជីអាទិភាពទទួលបានវ៉ាក់សាំងកូវីដ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ប្រធានាធិបតីបារាំង​ចូលរួម​អប​អរ​​​​​កម្ពុជា​និង​​ថៃ​សម្រេច​បាន​បទ​ឈប់បាញ់​

ព័ត៌មានជាតិ២ ម៉ោង មុន

​លោក ត្រាំ ថា លោក ជា​ប្រធានសន្តិភាព​នៃ​កម្ពុជា​និង​ថៃ​

ព័ត៌មានជាតិ៣ ម៉ោង មុន

‎គិត​ត្រឹម​ម៉ោង​៦ល្ងាចនេះ រដ្ឋបាល​រាជធានី​ទទួល​បាន​ថវិកា​ជាង៦៩៥លានរៀល និង ជាង១៧ម៉ឺនដុល្លារ ពី​សប្បុរសជន

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងការងារ បង្ហាញ​ពី​អំពើហិង្សា និង​ភាព​ឃោរឃៅ​មក​លើ​ពលរដ្ឋ​ខ្មែរ​ដែល​ប្រព្រឹត្ត​ដោយ​ក្រុមជ្រុលនិយមថៃ

កីឡា៦ ម៉ោង មុន

ក្រុម​កីឡាម៉ូតូ​ទឹក​កម្ពុជា​ ដណ្ដើម​បាន​មេដាយ​៥គ្រឿង​ នៃ​ការប្រកួតនៅ​ឯ​ប្រទេសបែលហ្ស៊ិក

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

មេភូមិភាគ២ថៃ ចេញឃ្លិបថា នៅមានជីវិត តែវីដេអូដូចខុសប្រក្រតី និងចម្លែក

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

​​[វិភាគ] តើ​យោធា​​​​ក្រោម​បង្គាប់​ស្តេច​ថៃ​ ប្រុងយក​ដី​​កម្ពុជា​ ​ធ្វើ​ដង្វាយ​​ខួប​កំណើត​ស្តេចរាមាទី១០ ដែលលើក​បន្តុប​ខ្លួនឬ?​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

អ្នកស្លាប់ក្នុងការបាញ់ប្រហារនៅបាងកកកើនដល់៦នាក់ ខណៈខ្មាន់កាំភ្លើងជាជនជាតិថៃ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ថៃ បន្តប្រព្រឹត្តឧក្រិដកម្មសង្គ្រាមតាមរយៈការទម្លាក់អាវុធគីមី លើកម្ពុជា

ព័ត៌មានជាតិ១៣ ម៉ោង មុន

ក្រសួងការងារ អំពាវនាវទៅម្ចាស់ម៉ាក អ្នកបញ្ជាទិញ និងអ្នកប្រើប្រាស់ផលិតផលថៃ​លើពិភពលោក ការពារសិទ្ធិពលករខ្មែរ ខណៈកំណើន នៃហិង្សាដែលប្រព្រឹត្តដោយក្រុមជ្រុលនិយមថៃ

Sokha Hotels

ព័ត៌មានពេញនិយម