ព័ត៌មានអន្ដរជាតិ
អាមេរិកអះអាងថា រុស្ស៊ី ដកទ័ពចេញពីទីក្រុង Kyiv និង Chernihiv អស់ហើយ (មានវីដេអូ)
មន្ត្រីក្រសួងការពារជាតិអាមេរិកបាននិយាយថា ការដកទ័ពរបស់រុស្ស៊ីចេញពីតំបន់ទីក្រុង Kyiv និង Chernihiv ឥឡូវនេះបានបញ្ចប់ហើយ។
មន្ត្រីមន្ទីរបញ្ចកោណបានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃពុធទី០៦ខែមេសាថា “កងកម្លាំងរុស្ស៊ីនៅជិតទីក្រុង Kyiv និង Chernihiv បានដកចេញទាំងស្រុងពីតំបន់នេះ ដើម្បីបង្រួបបង្រួម និងបំពាក់អាវុធជាថ្មីនៅក្នុងប្រទេសបេឡារុស និងរុស្ស៊ី”។
អ្នកនាំពាក្យមន្ទីរបញ្ចកោណលោក John Kirby បានបន្ថែមថា “យើងមិនឃើញកងកម្លាំងរុស្ស៊ីនៅក្នុង ឬជុំវិញទីក្រុង Kyiv ឬក្នុង ឬជុំវិញទីក្រុង Chernihiv នោះទេ។ លោកបន្ថែមថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន មិនបានសម្រេចគោលដៅយុទ្ធសាស្ត្ររបស់គាត់ឡើយ។ គាត់ពិតជាបានគ្រប់គ្រងទីតាំងមានប្រជាជនតិចៗមែន ប៉ុន្តែគាត់មិនអាចយកទីក្រុង Kharkiv បានទេ”។
គួរបញ្ជាក់ថា ការដកទ័ពនេះកើតឡើងត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីប្រទេសរុស្ស៊ីប្រកាសថា ខ្លួននឹងផ្តោតកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនលើតំបន់ Donbas ភាគខាងកើត អ៊ុយក្រែន វិញ។
មន្ត្រីជាន់ខ្ពស់មន្ទីរបញ្ចកោណ ដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានលើកឡើងថា ទាហានរុស្ស៊ីអាចនឹងធ្វើដំណើរត្រឡប់ទៅទីក្រុង Kyiv វិញនាពេលអនាគត ហើយថា ខ្លួននៅតែមិនច្បាស់ថាតើកងទ័ពដែលដកថយ នឹងត្រឡប់មកវិញឬយ៉ាងណា៕
សូមទស្សនាវីដេអូ
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ មកស្គាល់កូនស្រីទាំង២នាក់ របស់លោក ពូទីន
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ