ព័ត៌មានអន្ដរជាតិ
រុស្ស៊ីគំរាមរដ្ឋនានាពីផលវិបាក បើបោះឆ្នោតព្យួរខ្លួនពីក្រុមប្រឹក្សាសិទ្ធិមនុស្ស UN
ប្រទេសរុស្ស៊ីបានព្រមានបណ្តាប្រទេសនានានៅអង្គការសហប្រជាជាតិ (UN) ថា ការបោះឆ្នោតយល់ព្រម ឬអនុប្បវាទអំពីការជំរុញរបស់អាមេរិកដើម្បីព្យួររដ្ឋាភិបាលក្រុងមូស្គូពីក្រុមប្រឹក្សាសិទ្ធិមនុស្សនឹងត្រូវបានចាត់ទុកជាកាយវិការមិនល្អដែលនឹងមានផលវិបាកសម្រាប់ទំនាក់ទំនងទ្វេភាគី។
សហរដ្ឋអាមេរិកបាននិយាយកាលពីថ្ងៃចន្ទថា ខ្លួនស្វែងរកការព្យួររុស្ស៊ី បន្ទាប់ពីអ៊ុយក្រែនបានចោទប្រកាន់កម្លាំងទ័ពរុស្ស៊ីពីការសម្លាប់រង្វាលជនស៊ីវិលរាប់រាយនាក់នៅទីក្រុងតូច Bucha របស់ប្រទេសអ៊ុយក្រែន។

មហាសន្និបាតអង្គការសហប្រជាជាតិដែលមានសមាជិក១៩៣រដ្ឋនៅទីក្រុងញ៉ូវយ៉ក សហរដ្ឋអាមេរិក គ្រោងនឹងបោះឆ្នោតព្យួរនាថ្ងៃព្រហស្បតិ៍នេះ។ សំឡេងភាគច្រើន២ភាគ៣នៃសមាជិកបោះឆ្នោត អនុប្បវាតមិនរាប់បញ្ចូលគឺអាចព្យួរប្រទេសមួយបានពីក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិពីបទរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ និងជាប្រព័ន្ធ។
ក្រុមទូតរុស្ស៊ីនៅ UN បានជំរុញឲ្យប្រទេសនានានិយាយប្រឆាំងនឹងចំណាត់ការដែលប្រឆាំងនឹងរុស្ស៊ី។ វាមិនទាន់ច្បាស់ទេថាតើមានប៉ុន្មានប្រទេសដែលទទួលបានសេចក្តីជូនដំណឹង។
សេចក្តីជូនដំណឹងបាននិយាយថា ៖«គួរបញ្ជាក់ថា មិនត្រឹមតែការគាំទ្រគំនិតផ្តួចផ្តើមបែបនេះទេ ប៉ុន្តែក៏មានជំហរស្មើភាពគ្នាក្នុងការបោះឆ្នោត (អវត្តមាន ឬមិនចូលរួម) នឹងត្រូវបានពិចារណាថាជាកាយវិការមិនល្អ»។
«បន្ថែមលើសពីនេះទៀត គោលជំហរនៃប្រទេសនីមួយៗនឹងត្រូវបានយកមកគិតទាំងក្នុងការអភិវឌ្ឍទំនាក់ទំនងទ្វេភាគី និងក្នុងការងារលើបញ្ហាសំខាន់ៗសម្រាប់ប្រទេសក្នុងក្របខណ្ឌការងារនៅអង្គការសហប្រជាជាតិ»។
បេសកកម្មរបស់រុស្ស៊ីនៅ UN មិនបានអត្ថាធិប្បាយអ្វីជុំវិញលិខិតជូនដំណឹងនោះទេ ពីព្រោះមិនចេញជាសាធារណៈ។ រុស្ស៊ីស្ថិតក្នុងឆ្នាំទី២នៃអាណត្តិ៣ឆ្នាំនៅក្រុមប្រឹក្សាសិទ្ធិមនុស្ស។
ចាប់តាំងពីការវាយប្រហារអ៊ុយក្រែនកាលពីថ្ងៃទី២៤ ខែកុម្ភៈមក មហាសន្និបាតបានអនុម័តដំណោះស្រាយ២លើកហើយដើម្បីថ្កោលទោសរុស្ស៊ីជាមួយនឹងសំឡេងគាំទ្រលើកទី១ចំនួន១៤១សំឡេង និងលើកទី២ចំនួន១៤០សំឡេង។ ទីក្រុងមូស្គូបាននិយាយថា សកម្មភាពរបស់ខ្លួននៅអ៊ុយក្រែនគឺជាប្រតិបត្តិការពិសេសដើម្បីធ្វើឲ្យអ៊ុយក្រែនគ្មានយោធា៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters

-
សន្តិសុខសង្គម៣ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ជីវិតកម្សាន្ដ៥ ម៉ោង ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
ចរាចរណ៍៣ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត