Connect with us

ព័ត៌មានអន្ដរជាតិ

Pornhub លុបវីដេអូជាង១០លានដោយសារហេតុផលមួយនេះ

បានផុស

នៅ

គេហទំព័រ Pornhub បានលុបចោលមាតិកាទាំងអស់ដែលបាន Upload ដោយអ្នកប្រើប្រាស់ដែលមិនបានផ្ទៀងផ្ទាត់ពោលគឺស្មើនឹងប្រហែលជា៨០ភាគរយនៃវីដេអូសរុបរបស់ខ្លួនបន្ទាប់ពីមានការចោទប្រកាន់ថា វាមានផ្ទុកមាតិការំលោភបំពានលើកុមារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វីដេអូជាង១០លានត្រូវបានលុបចោលជាផ្នែកមួយនៃការបោសសម្អាតរបស់គេហទំព័រអាសអាភាសដែលគ្រប់គ្រងដោយប្រទេសកាណាដាមួយនេះបន្ទាប់ពីមានការចោទប្រកាន់ថា ខ្លួនមានកំហុសជាមួយនឹងវីដេអូនៃការរំលោភបំពាននិងការរួមភេទជាមួយកុមារមិនទាន់គ្រប់អាយុ។

តាមការកត់សម្គាល់ដោយ Motherboard បានបង្ហាញថា មានវីដេអូចំនួន១៣.៥លាននៅលើគេហទំព័រ Pornhub នៅល្ងាចថ្ងៃអាទិត្យប៉ុន្តែចំនួនសរុបមានត្រឹមតែ២.៩លានប៉ុណ្ណោះគិតត្រឹមម៉ោងបាយថ្ងៃត្រង់ថ្ងៃអង្គារ។

គេហទំព័រនេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនមិនអត់អោនចំពោះមាតិកាណាដែលបង្ហាញពីការរំលោភបំពានផ្លូវភេទលើកុមារទេនិងបានបដិសេធថាខ្លួនមិនអនុញ្ញាតឲ្យមានរូបភាពបែបនេះឡើយ។

រឿងនេះបានកើតឡើងបន្ទាប់ពី Mastercard និង Visa បានបញ្ឈប់ការទូទាត់លើ Pornhub កាលពីសប្តាហ៍មុនបន្ទាប់ពីមានការចោទប្រកាន់នេះ។

Pornhub គឺជាគេហទំព័រដែលត្រូវបានគេចូលមើលច្រើនជាងគេបំផុតលំដាប់ទី១០នៅលើពិភពលោក។

គេហទំព័រនេះគ្រប់គ្រងដោយក្រុមហ៊ុនមេ MindGeek ដែលជាក្រុមហ៊ុនផលិតរូបភាពអាសអាភាសមានមូលដ្ឋាននៅទីក្រុង Montreal ប្រទេសកាណាដា។ MindGeek ក៏ជាម្ចាស់គេហទំព័រមនុស្សពេញវ័យដ៏ពេញនិយមផ្សេងទៀតរួមមាន YouPorn និង RedTube ផងដែរ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Daily Mail

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២០ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៧ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១៥ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៧ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម