ព័ត៌មានអន្ដរជាតិ
៤ ប្រទេសគាំទ្រការលុកលុយរបស់ រុស្ស៊ី លើ អ៊ុយក្រែន
អង្គការសហប្រជាជាតិ (UN) បានបោះឆ្នោតយ៉ាងលើសលប់ដើម្បីអនុម័តការថ្កោលទោសការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែនដោយក្នុងនោះមានប្រទេសចំនួន ១៤១ បោះឆ្នោតគាំទ្រ, ៣៥ បោះឆ្នោតអនុប្បវាទ ហើយមានតែ ៥ ប៉ុណ្ណោះបោះឆ្នោតប្រឆាំង ដោយ ១ ក្នុងចំណោម ៥ ប្រទេសនោះគឺរុស្ស៊ីខ្លួនឯង ។

ហើយនេះជាប្រទេសដែលបោះឆ្នោតគាំទ្រការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន ឬប្រឆាំងនឹងការថ្កោលទោសរបស់ UN រួមមាន ៖
បេឡារុស
បេឡារុស និងរុស្ស៊ីមានព្រំដែនជាប់គ្នា ហើយក៏មានទំនាក់ទំនងសេដ្ឋកិច្ច និងនយោបាយសំខាន់ផងដែរ ដោយរុស្ស៊ីមានចំណែក ៤៨ ភាគរយនៃពាណិជ្ជកម្មខាងក្រៅរបស់ប្រទេសបេឡារុស ។

បច្ចុប្បន្នតួនាទីរបស់លោក Alexander Lukashenko ប្រធានាធិបតីបេឡារុសក្នុងការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែនរហូតមកដល់ពេលនេះបានទទួលទណ្ឌកម្មពីអង់គ្លេស និងសហភាពអឺរ៉ុបរួចទៅហើយ ។
កូរ៉េខាងជើង
ប្រទេសកូរ៉េខាងជើងបានទម្លាយភាពស្ងៀមស្ងាត់របស់ខ្លួនចំពោះការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែនកាលពីថ្ងៃចន្ទ ដោយបានស្តីបន្ទោសលើ “គោលនយោបាយអនុត្តរភាព” និង “ការយកចិត្តទុកដាក់ខ្ពស់” របស់សហរដ្ឋអាមេរិក និងលោកខាងលិច ។

នៅក្នុងសេចក្តីថ្លែងការណ៍ផ្លូវការលើកដំបូងរបស់ខ្លួនស្តីពីការវាយប្រហាររបស់រុស្ស៊ី ក្រសួងការបរទេសកូរ៉េខាងជើងបាននិយាយថា លោកខាងលិចមានកំហុសពីបទ “បំពានអំណាច” ពាក់ព័ន្ធនឹងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ។
ស៊ីរី
ប្រធានាធិបតីស៊ីរីលោក Bashar al-Assad បានសរសើរលោក Putin ចំពោះការលុកលុយរបស់លោកលើអ៊ុយក្រែន និងបានរិះគន់លោកខាងលិចថាជារឿងហួសចិត្តដែលដាក់ទណ្ឌកម្មចំពោះសកម្មភាពរបស់រុស្ស៊ី ។
លោកបាននិយាយថា ព្រឹត្តិការណ៍នៅក្នុងប្រទេសអ៊ុយក្រែនគឺជា ការកែប្រែប្រវត្តិសាស្ត្រ និងការស្ដារតុល្យភាពដែលបានបាត់បង់ក្នុងពិភពលោកក្រោយការបែកបាក់នៃសហភាពសូវៀត ។

ស៊ីរីជាសម្ព័ន្ធមិត្តដ៏រឹងមាំរបស់ទីក្រុងមូស្គូ ចាប់តាំងពីរុស្ស៊ីបានចាប់ផ្តើមយុទ្ធនាការយោធានៅក្នុងប្រទេសស៊ីរីកាលពីឆ្នាំ ២០១៥ ក្នុងនោះរុស្ស៊ីបានជួយលោក al-Assad ក្នុងសង្គ្រាមស៊ីវិលជាមួយនឹងការទម្លាក់គ្រាប់បែកពីលើអាកាសដ៏ធំទៅលើតំបន់កាន់កាប់ដោយក្រុមប្រឆាំង ។
អេរីទ្រា
អេរីទ្រា ជារដ្ឋឯកបក្សគ្រប់គ្រងដោយលោក Isias Afwerki ។ លោកមិនដែលរៀបចំការបោះឆ្នោតនោះទេ ចាប់តាំងពីឡើងកាន់អំណាចក្នុងឆ្នាំ ១៩៩៣ ។

កំណត់ត្រាសិទ្ធិមនុស្សរបស់ប្រទេសអាហ្រ្វិកខាងកើតមួយនេះជាប់ចំណាត់ថ្នាក់ទាបបំផុតក្នុងពិភពលោក ដែលស្ទើរតែគ្មានសេរីភាពសារព័ត៌មាន ហើយអ្នកទោសនយោបាយ ១០,០០០ នាក់ត្រូវបានចាក់សោរ និងទទួលរងការធ្វើទារុណកម្ម ។
អេរីទ្រាជាគោលដៅនៃទណ្ឌកម្មអន្តរជាតិ ប៉ុន្តែរុស្ស៊ីបានប្រឆាំងជាញឹកញាប់ចំពោះវិធានការនេះ ។ រុស្សីក៏បាននឹងកំពុងពិចារណាសាងសង់មូលដ្ឋានយោធានៅក្នុងប្រទេសនៃឧបទ្វីប Horn of Africa ដើម្បីទទួលបានទីតាំងឈរជើងបន្ថែមទៀតនៅលើទ្វីបនេះផងដែរ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Standard
ចុចអាន ៖ ធ្លាយវីដេអូទាហាន អ៊ុយក្រែន វាយទាត់ធាក់លើជនស៊ីវិល ហើយចោទថាជា “មេឧក្រិដ្ឋកម្ម” ក្នុងតំបន់

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត