Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ អនុញ្ញាតឲ្យនារីភេទទី ២ ពាក់អាវមានរូបលោក ប្រាយុទ្ធ ពេលរើសចូល បម្រើកងទ័ព

បានផុស

នៅ

ប្រភពព័ត៌មានបានឲ្យដឹងថា កងទ័ពជើងគោកថៃបានធ្វើការច្រានចោលចំពោះការហាមប្រាមនារីភេទទី២ (ខ្ទើយស្រី) មិនឲ្យពាក់អាវមានរូបលោក ប្រាយុទ្ធ ចាន់អូចា នៅពីមុខដើម្បីចូលរួមក្នុងដំណើរការជ្រើសរើសចូលបម្រើកងទ័ព ដោយនិយាយថា មន្ត្រីគណៈកម្មការជ្រើសរើសបានធ្វើទៅតាមនិតិវិធីគ្រប់ជំហាន ដោយគ្មានការហាមប្រាមណាមួយឡើយ ។

លោកស្រីវរសេនីយ៍ឯក Sirichan Ngathong
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រីវរសេនីយ៍ឯក Sirichan Ngathong អ្នកនាំពាក្យកងទ័ពជើងគោកថៃបាន​ឲ្យដឹង​ថា បច្ចុប្បន្ន​កងទ័ពជើងគោកបាននិង​កំពុង​ធ្វើការ​ជ្រើសរើសទាហានសកម្ម រវាងពីថ្ងៃទី ១-២០ ខែមេសា ឆ្នាំ២០២២ ក្នុងពេលតែ​មួយព្រមៗគ្នានៅទូទាំងប្រទេស ដែលរយៈពេល ៤ថ្ងៃកន្លងមកនេះ បរិយាកាសនៃដំណើរការជ្រើសរើសបានប្រព្រឹត្តទៅដោយមានសណ្តាប់ធ្នាប់ល្អ ដោយមានបុរស​ថៃបានចូល​បង្ហាញ​ខ្លួន(ដាក់ពាក្យចូលបម្រើកងទ័ព) បានចំនួន ១២,០៥៦ នាក់ហើយ និង​ឆ្លងកាត់​នីតិវិធីនៃការ​ជ្រើសរើសដែល​រដ្ឋាភិបាលបានកំណត់ ។

បន្ទាប់ពីនោះដល់ដំណាក់កាលជួបគ្រូពេទ្យដើម្បីពិនិត្យរាងកាយ ដោយ​ចាត់លំដាប់​ថ្នាក់​អ្នក​ដែល​មាន​កាយ​សម្បទា​គ្រប់គ្រាន់​ដើម្បី​ចូលបម្រើជាកងទ័ព ដោយ​វាស់​ទំហំរាងកាយ ដើម្បីចូលទៅក្នុងនីតិវិធីចាប់ឆ្នោតកាតពណ៌ (ខ្មៅ- ក្រហម) និងចូលដល់នីតិវិធីចុងក្រោយ គឺការទទួលស្គាល់លទ្ធផលត្រួតពិនិត្យជ្រើសរើស ដែលត្រូវបានចាត់ទុកថា បានឆ្លងកាត់នីតិវិធីជ្រើសរើសទាំងស្រុង ។

ចំពោះ​ការស្លៀកពាក់​របស់​បេក្ខជន​ដែលមកដាក់ពាក្យ កងទ័ពជើងគោកមិនបានកំណត់ប្រភេទសម្លៀកបំពាក់ក្នុងលក្ខខណ្ឌណាមួយឡើយ ។ ដូច្នេះបេក្ខជន​ដែល​ត្រូវ​បាន​ជ្រើសរើស​អាច​ស្លៀកពាក់​បានតាមសម្រួលក្នុង​ការ​ស្លៀកពាក់បែបសុភាព​រាបសារមក​ចូល​រួមការ​ជ្រើស​រើស​តាម​កាល​បរិច្ឆេទ និង​ពេល​វេលាដែលបាន​ណាត់​ជួបរបស់ខ្លួន ។

រីឯករណីដែលមានការលើកឡើង​ដែល​ត្រូវ​បាន​គេ​បង្ហោះ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គមដោយ​អះអាងថា មាននារីប្រភេទទី២ ​ពាក់​អាវ​មាន​រូប​នាយក​រដ្ឋមន្ត្រីលោក ប្រាយុទ្ធ ចាន់អូចា ហើយត្រូវបានមន្ត្រីទទួលពាក្យមិនអនុញ្ញាតឲ្យចូលរួមក្នុងការជ្រើសរើសនោះ គឺបានធ្វើការត្រួតពិនិត្យជាមួយប្រធានគណៈកម្មការជ្រើសរើសរួចហើយ គឺមិនពិតនោះទេ ពោលគឺគ្មាន​មន្ត្រី​ណា​ម្នាក់​និយាយ​ហាមប្រាមបែប​នេះទេ ហើយ​អ្នក​ដែលបាន​ឃើញ​ក្នុង​រូបភាពនេះ ក៏​អាចចូលរួមការជ្រើសរើសបានតាម​នីតិវិធីជា​ធម្មតាដោយគ្មានការហាមប្រាមឡើយ ៕

ប្រែសម្រួលដោយ ៖ គង់ សំអាន

ប្រភព ៖ Bangkok Biznews

ចុចអាន ៖ ថៃ អះអាងថា ការបញ្ជាទិញនាវាមុជទឹកបំពាក់ម៉ាស៊ីនម៉ាស៊ូតពី ចិន កំពុងដំណើរការ មិនមានបញ្ហាអ្វីទេ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៣ ម៉ោង មុន

កម្លាំងសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនជន​ដៃដល់​ច្របាច់.ក​សម្លាប់​សង្សារ​ខ្លួនឯង

វប្បធម៌ ជំនឿ៤ ម៉ោង មុន

វត្តដំណាក់ខេត្តសៀមរាប ប្រារព្ធបុណ្យមាឃបូជា ដោយមានព្រះសង្ឃ និងពុទ្ធបរិស័ទចូលរួមជាង៥ពាន់អង្គ/នាក់

ព័ត៌មានជាតិ៤ ម៉ោង មុន

អភិបាលរងខេត្តស្វាយរៀង÷ យុវជន ត្រូវមាន មានស្មារតីស្នេហាជាតិ ជួយជាតិ លើកកម្ពស់មុខមាត់ជាតិឱ្យបានច្រើន

ព័ត៌មានជាតិ៦ ម៉ោង មុន

រដ្ឋបាលរាជធានី នឹងបិទផ្លូវឆ្លងកាត់ចំណុចប្រសព្វរវាងផ្លូវ៥៩៨ និងប្រឡាយអូរវែង ចាប់ពីថ្ងៃទី១៤ ខែកុម្ភៈ ដល់ថ្ងៃទី១៣ ខែឧសភា

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រុម​អ្នក​ផលិត​មាតិកា​តាម​បណ្ដាញ​សង្គម ប្រាប់​ក្រុម MMO កុំបំផុសបំផុលព័ត៌មានមួលបង្កាច់ ញុះញង់ និងចោទប្រកាន់គ្មានការពិត

ជ័យ ចាប
ជីវិតកម្សាន្ដ១១ ម៉ោង មុន

កវីនិពន្ធល្បីខាងកំណាព្យ​ បណ្ឌិត ជ័យ​ ចាប​ ​ធ្លាក់ខ្លួនឈឺធ្ងន់​ចូលសង្គ្រោះបន្ទាន់

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ហ្សេលេនស្គី៖ អ៊ុយក្រែន​ត្រៀម​ខ្លួនប្រគល់​ទឹក​ដី​ដូរ​យក​សន្តិភាពហើយ

សន្តិសុខសង្គម១៦ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ នៅខេត្តព្រះសីហនុ(មានវីដេអូ)

ព័ត៌មានជាតិ១៤ ម៉ោង មុន

ស្ពានឆ្លងកាត់ទន្លេមេគង្គ ភ្ជាប់ទៅ​ផ្លូវល្បឿន​លឿន​​ភ្នំពេញ-បាវិត​​ វឌ្ឍនភាព​​​សម្រេច​​​បាន​​ជាង ៥%

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ត្រាំ ប្រាប់​ភ្នាក់ងារ​រដ្ឋាភិបាល​ថា «មុន​រើស​បុគ្គលិក​ម្នាក់ ត្រូវ​បញ្ឈប់​៤នាក់​​សិន»

Sokha Hotels

ព័ត៌មានពេញនិយម