ព័ត៌មានអន្ដរជាតិ
រកឃើញក្រុមនៅពីក្រោយការចាប់ជម្រិតក្មេងសិស្សសាលានីហ្សេរីយ៉ាជាង៣០០នាក់
សារជាសំឡេងមួយពីបុរសម្នាក់ដែលបញ្ជាក់ខ្លួនឯងថាជាមេដឹកនាំក្រុម Boko Haram របស់ប្រទេសនីហ្សេរីយ៉ាបានអះអាងថា ក្រុមប្រដាប់អាវុធនេះទទួលខុសត្រូវចំពោះការចាប់ពង្រត់និស្សិតរាប់រយនាក់ចេញពីសាលារៀនមួយនៅរដ្ឋភាគពាយព្យ Katsina។
ចំនួនសិស្សដែលបាត់ខ្លួននៅតែមិនទាន់ច្បាស់។ អ្នកនាំពាក្យយោធាលោកឧត្តមសេនីយ៍ John Enenche បានប្រាប់ប៉ុស្តិ៍ Channels កាលពីថ្ងៃអង្គារថា សិស្សចំនួន៣៣៣នាក់បានបាត់ខ្លួនបន្ទាប់ពីខ្មាន់កាំភ្លើងប្រដាប់ដោយអាវុធបានវាយឆ្មក់ចូលអនុវិទ្យាល័យវិទ្យាសាស្ត្ររដ្ឋាភិបាលនៅក្នុងទីក្រុង Kankara។
បុរសនៅក្នុងសារជាសំឡេងកាលពីថ្ងៃអង្គារបាននិយាយថា “ខ្ញុំគឺ Abubakar Shekau ហើយបងប្អូនរបស់យើងនៅពីក្រោយការចាប់ពង្រត់ក្នុងរដ្ឋ Katsina។
ទោះបីជាយ៉ាងណាក៏ដោយ បុរសរូបនេះមិនបានផ្តល់ភ័ស្តុតាងណាមួយសម្រាប់ការអះអាងនោះទេ។ ក៏មិនមានវីដេអូណាមួយត្រូវបានបង្ហាញពីក្មេងប្រុសដែលបាត់ខ្លួនទាំងនោះដែរ។
ក្រុម Boko Haram និងបក្សពួករបស់ខ្លួន Islamic State in West Africa Province (ISWAP) បានធ្វើយុទ្ធនាការប្រដាប់អាវុធយ៉ាងសាហាវរយៈពេលជាច្រើនឆ្នាំនៅភាគឦសាននៃប្រទេសនិងនៅប្រទេសជិតខាងដូចជាកាមេរូន ឆាដនិងនីហ្សេរីយ៉ា។
ក្នុងឆ្នាំ២០១៤ ក្រុម Boko Haram បានចាប់ពង្រត់ក្មេងស្រីសិស្សសាលារាប់រយនាក់នៅក្នុងទីក្រុង Chibok៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Al Jazeera
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ជីវិតកម្សាន្ដ១៨ ម៉ោង ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានជាតិ២១ ម៉ោង ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan