Connect with us

ព័ត៌មានអន្ដរជាតិ

ពិតទេ លោក Zelensky ត្រូវគេតាមធ្វើឃាត ហើយរុស្ស៊ីហ៊ានឲ្យរង្វាន់ដល់អ្នក ដែលសម្លាប់គាត់បាន?

បានផុស

នៅ

វិមានក្រឹមឡាំងកាលពីថ្ងៃពុធទី០៦ខែមេសា បានបដិសេធថា ខ្លួនមិនចង់សម្លាប់ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky ទេ ថ្វីបើមានរបាយការណ៍ថា ខ្លួនហ៊ានឲ្យរង្វាន់ចំពោះអ្នកដែលសម្លាប់គាត់ក៏ដោយ។

This image has an empty alt attribute; its file name is ukrainian-president-volodymyr-zelensky.jpg
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky

យោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋ RIA Novosti បានឲ្យដឹងថា អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានធ្វើការកត់សម្គាល់បែបនេះ ក្នុងអំឡុងសន្និសីទសារព័ត៌មានកាលពីថ្ងៃពុធ។

អ៊ុយក្រែននិយាយថា លោក Zelensky ត្រូវបានកំណត់គោលដៅម្តងហើយម្តងទៀតដោយអ្នកធ្វើឃាត ដែលមានទំនាក់ទំនងនឹងរុស្ស៊ីនៅក្នុងទីក្រុង កៀវ។

This image has an empty alt attribute; its file name is 6229eddc5ea6b6229eddc5ea6c16469150366229eddc5ea696229eddc5ea6a-1024x683.jpg
ទីប្រឹក្សារបស់លោក Zelensky ឈ្មោះ Mikhail Podolyak

ទីប្រឹក្សារបស់លោក Zelensky ឈ្មោះ Mikhail Podolyak បានប្រាប់កាសែត Ukrayinska Pravda ថា គិតត្រឹមថ្ងៃទី១០ខែមីនា លោកជឿថាមានការប៉ុនប៉ងផ្តាច់ជីវិតលោក Zelenskyy ជាង១០លើកឯណោះ។ ទោះបីជាយ៉ាងណាក៏ លោកមិនបានផ្តល់ភស្តុតាងណាមួយនោះទេ។

នៅក្នុងករណីមួយ យោងតាមកាសែត The Times of London, ក្រុមពិឃាដ Chechen បានព្យាយាមធ្វើឃាតលោក Zelensky នៅជាយក្រុង កៀវ កាលពីថ្ងៃទី២៦ខែកុម្ភៈ។ របាយការណ៍នោះបាននិយាយដោយមិនលម្អិតថា ពួក Chechens ត្រូវបានកម្ចាត់ មុនពេលពួកគេអាចទៅដល់លោក Zelensky។

This image has an empty alt attribute; its file name is chechen-elite-hunter-squad-1024x749.jpg
ក្រុមពិឃាដ Chechen

នៅដើមដំបូងនៃការលុកលុយ លោក Zelensky និយាយថា សត្រូវមានសកម្មភាពនៅក្នុងទីក្រុង កៀវ ហើយថា គាត់គឺជាគោលដៅលេខមួយរបស់ពួកគេ។

ក្រុមមួយក្នុងចំណោមក្រុមទាំងនោះ ហាក់ដូចជាក្រុម Wagner Group ដែលជាកងទ័ពឯកជនគ្រប់គ្រងដោយសម្ព័ន្ធមិត្តលោកពូទីនឈ្មោះ Yevgeny Prigozhin៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Yahoo

ចុចអាន៖ មិនគួរឲ្យជឿ! អ៊ុយក្រែន ប្រើរថក្រោះតែមួយគ្រឿង បាញ់កម្ទេចក្បួនរថពាសដែក រុស្ស៊ី

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៥ នាទីutes មុន

អាជ្ញាធរ​ខណ្ឌពោធិ៍សែនជ័យ​ ចុះ​អប់រំ​ណែនាំ​អាជីវកម្ម​ភោជនីយដ្ឋាន យីហោ​ នីរ៉ា ផាប់ បង្កសំឡេងរំខានប៉ះពាល់​ដល់​អ្នក​ជិតខាង

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងបរិស្ថាន និងរាជបណ្ឌិត្យសភាចាប់ដៃគ្នាបណ្តុះការអនុវត្តភាពបៃតងឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០

ព័ត៌មានជាតិ២ ម៉ោង មុន

កម្មករ​និយោជិត​ប្តេជ្ញា​ចិត្ត​ចូល​រួម​យុទ្ធនាការ​ផ្សព្វផ្សាយ ដើម្បី​ទប់ស្កាត់ជំងឺ​មិន​ឆ្លង​ជូន​ដល់​បង​ប្អូន​កម្មករ​និយោជិត​នៅ​តាម​សហគ្រាស គ្រឹះស្ថាន

សន្តិសុខសង្គម២ ម៉ោង មុន

បុរស​ម្នាក់​យក​កាំភ្លើង AK បាញ់​សម្លាប់​ឪក្មេក និងម៉ែក្មេក រួចបាញ់សម្លាប់ខ្លួនឯង

ព័ត៌មានជាតិ៥ ម៉ោង មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

Sokha Hotels

ព័ត៌មានពេញនិយម