Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ុយក្រែន ប្រាប់របៀបឈ្នះ រុស្ស៊ី បើ ណាតូ ធ្វើរឿងនេះដាក់ប្រទេសខ្លួន

បានផុស

នៅ

រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនលោក Dmytro Kuleba នៅក្នុងសន្និសីទសារព័ត៌មានមួយជាមួយអង្គការណាតូនៅក្នុងទីក្រុងព្រុចសែលនៃប្រទេសប៊ែលហ្សិកបាននិយាយថា “របៀបវារៈរបស់អ៊ុយក្រែនដើម្បីឈ្នះរុស្ស៊ីគឺសាមញ្ញណាស់” ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Kuleba បានប្រាប់អគ្គលេខាធិការអង្គការណាតូលោក Jens Stoltenberg ថា “វាមានធាតុតែ ៣ ប៉ុណ្ណោះសម្រាប់ការយកឈ្នះលើរុស្ស៊ីនោះគឺ អាវុធ អាវុធ និងអាវុធ” ។

លោកបានបន្តថា “យើងដឹងពីរបៀបដើម្បីឈ្នះ ប៉ុន្តែបើគ្មានការផ្គត់ផ្គង់អាវុធប្រកបដោយនិរន្តរភាព និងគ្រប់គ្រាន់ពីអង្គការណាតូតាមការស្នើដោយអ៊ុយក្រែនទេនោះ ការឈ្នះទាំងនេះនឹងត្រូវបានអមដោយការលះបង់ដ៏ធំសម្បើមជំនួសទៅវិញ” ។

លោកបាននិយាយថា “បើអាវុធមកអ៊ុយក្រែនកាន់តែច្រើន និងដល់អ៊ុយក្រែនកាន់តែឆាប់ ជីវិតមនុស្សកាន់តែច្រើននឹងត្រូវបានសង្គ្រោះ” ។

លោក Kuleba បញ្ជាក់ថា “ទីក្រុង និងភូមិកាន់តែច្រើននឹងមិនមានការរំខាន ហើយវានឹងមិនមានការសម្លាប់ទៀតនោះទេ ។ វា​អាច​ស្តាប់​ទៅថា​ជារឿងចម្លែក ប៉ុន្តែ​សព្វ​ថ្ងៃនេះ​ការប្រើអាវុធគឺក្នុង​គោលបំណង​សន្តិភាព​ប៉ុណ្ណោះ ។

ជាចុងក្រោយលោកបានសង្កត់ធ្ងន់ថា អ៊ុយក្រែនត្រូវការយន្តហោះ យានជំនិះ និងប្រព័ន្ធការពារដែនអាកាសពីសម្ព័ន្ធមិត្តណាតូ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sky

ចុចអាន ៖ មិនគួរឲ្យជឿ! អ៊ុយក្រែន ប្រើរថក្រោះតែមួយគ្រឿង បាញ់កម្ទេចក្បួនរថពាសដែក រុស្ស៊ី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ នាទីutes មុន

គ្រូ និងសិស្ស នៃវិទ្យាល័យបាក់ទូក សប្បាយចិត្តពេលក្រសួងរៀបចំការប្រលងសិស្សពូកែទូទាំងប្រទេសឡើងវិញ

ព័ត៌មានអន្ដរជាតិ៩ នាទីutes មុន

ចិន ប្ដឹង​ទៅ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក រឿង​ដែល ត្រាំ ដាក់​ពន្ធ​លើ​ខ្លួន​១០%

ព័ត៌មានជាតិ១១ នាទីutes មុន

KOICA ៖ គម្រោងអភិវឌ្ឍន៍វិជ្ជាជីវៈ និងទេពកោសល្យកម្ពុជា ឆ្នាំ ២០២៦-២០៣០ នឹងចូលរួមលើកកម្ពស់ការអភិវឌ្ឍជំនាញវិជ្ជាជីវៈនៅកម្ពុជា

សេដ្ឋកិច្ច១៣ នាទីutes មុន

ក្រសួងកសិកម្ម ប្តេជ្ញាធានានិរន្តរភាពវិស័យជលផលកម្ពុជា

ព័ត៌មានអន្ដរជាតិ១៩ នាទីutes មុន

​ប៉ាណាម៉ា​លើក​លែង​ការ​បង់​ប្រាក់​​សម្រាប់​នាវា​អាមេរិក​​ឆ្លង​កាត់​ព្រែកជីក​ប៉ាណាម៉ា​​

Sokha Hotels

ព័ត៌មានពេញនិយម