ព័ត៌មានអន្ដរជាតិ
កម្ពុជា បោះអនុបវាទ ក្នុងសេចក្តីសម្រេចព្យួរ រុស្ស៊ី ពី ក្រុមប្រឹក្សាសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ
ប្រទេសរុស្ស៊ី ត្រូវបានព្យួរពីក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិហៅកាត់ (UNHRC) បន្ទាប់ពីការលុកលុយរបស់ខ្លួនលើ អ៊ុយក្រែន។

មហាសន្និបាតរបស់អង្គការសហប្រជាជាតិ (UNGA) បានបោះឆ្នោតដោយសំឡេង ៩៣ទល់នឹង ២៤ដើម្បីព្យួររុស្ស៊ី ខណៈមាន ៥៨ប្រទេស អនុបវាទ ក្នុងនោះមានកម្ពុជា ផងដែរ ជុំវិញការចោទប្រកាន់អំពីការរំលោភសិទ្ធិមនុស្សដ៏គួរឲ្យរន្ធត់ដោយទាហានរុស្ស៊ី ដែលសហរដ្ឋអាមេរិក និងអ៊ុយក្រែនហៅថាស្មើនឹងឧក្រិដ្ឋកម្មសង្គ្រាម។

ទីក្រុងមូស្គូ បានពណ៌នាទង្វើរបស់ UNGA ថាជា “កាយវិការអមិត្ត” ហើយបាននិយាយថា នឹងមានផលវិបាកសម្រាប់ទំនាក់ទំនងទ្វេភាគី។
គួរបញ្ជាក់ថា ដោយសារតែរុស្ស៊ីជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ហើយមិនអាចដកចេញបាននោះ, ការព្យួររុស្ស៊ីពី UNHRC ត្រូវបានគេមើលឃើញថា ជាមធ្យោបាយដ៏សំខាន់សម្រាប់អង្គការសហប្រជាជាតិដើម្បីបង្ហាញពីការមិនយល់ស្របរបស់ខ្លួន ចំពោះសកម្មភាពរបស់រុស្ស៊ីនៅអ៊ុយក្រែន។

ក្នុងសេចក្តីព្រាងអត្ថបទដែលចេញមុនការបោះឆ្នោត ទីក្រុងមូស្គូត្រូវបានចោទប្រកាន់ថា បានបង្កើត “វិបត្តិមនុស្សធម៌” នៅអ៊ុយក្រែន។
ចាប់តាំងពីការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែនបានចាប់ផ្តើមនៅថ្ងៃទី២៤ខែកុម្ភៈមក, UNGA បានអនុម័តសេចក្តីសម្រេចចំនួនពីរ ដែលបរិហារទីក្រុងមូស្គូ ដោយសេចក្តីសម្រេចទាំងនោះ ទទួលបានការគាំទ្រ ១៤១សំឡេងនិង ១៤០សំឡេង។

UNHRC ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៦ មិនអាចធ្វើការសម្រេចចិត្តផ្លូវច្បាប់បានទេ។ ទោះបីជាយ៉ាងណាក៏ដោយ ស្ថាប័ននេះអាចអនុញ្ញាតឲ្យមានការស៊ើបអង្កេត និងផ្ញើសារនយោបាយដ៏មានឥទ្ធិពល។
កាលពីខែមុន ខ្លួនបានបើកការស៊ើបអង្កេតលើបទចោទប្រកាន់អំពីការរំលោភសិទ្ធិមនុស្ស រួមទាំងឧក្រិដ្ឋកម្មសង្គ្រាមដែលអាចកើតមាននៅក្នុងប្រទេសអ៊ុយក្រែនផងដែរ ចាប់តាំងពីប្រទេសរុស្ស៊ីបើកការវាយប្រហាររបស់ខ្លួន៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ SKY
ចុចអាន៖ ពិតទេ លោក Zelensky ត្រូវគេតាមធ្វើឃាត ហើយរុស្ស៊ីហ៊ានឲ្យរង្វាន់ដល់អ្នក ដែលសម្លាប់គាត់បាន?

-
សន្តិសុខសង្គម១៧ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?