Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី ទទួលស្គាល់ថា ខ្លួនបាត់បង់កងទ័ពច្រើនលើសលប់ និងជាសោកនាដកម្មដ៏ធំធេងសម្រាប់ទីក្រុង មូស្គូ

បានផុស

នៅ

អ្នកនាំពាក្យប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន បាននិយាយថា ប្រទេសរុស្ស៊ីបានទទួលរងការបាត់បង់កងទ័ពច្រើនលើសលប់។

This image has an empty alt attribute; its file name is NINTCHDBPICT000724182021-1024x592.webp

លោក Dmitry Peskov ត្រូវបានសួរនៅលើ Sky News ថាតើសង្រ្គាមគឺជាភាពអាម៉ាស់ ដោយសារតែរុស្ស៊ីបានដកថយពីរដ្ឋធានី, បាត់បង់កងទ័ពរាប់ម៉ឺននាក់ និងថាប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky នៅតែកាន់អំណាចមែនឬទេ។

លោក​ឆ្លើយថា នេះ​ជា​ការ​យល់​ខុស​អំពី​អ្វី​ដែល​កំពុង​កើត​ឡើង។

This image has an empty alt attribute; its file name is ff88c542dd0fab00f26c1cb58e41099b.jpg
លោក Dmitry Peskov

ប៉ុន្តែនៅពេលត្រូវបានសួរម្តងទៀតថាតើរុស្ស៊ីបានបាត់បង់កងទ័ពរាប់ម៉ឺននាក់មែនឬអត់? លោកបានឆ្លើយថា “មែនហើយ យើងបានបាត់បង់ទាហានយ៉ាងច្រើនលើសលប់ ហើយវាជាសោកនាដកម្មដ៏ធំធេងសម្រាប់ពួកយើង”។

បន្ទាប់មកលោកបានបន្ថែមថា ការដកទ័ពចេញពីតំបន់ Kyiv និងទីក្រុងភាគខាងជើង Chernihiv គឺជា “ទង្វើនៃសុច្ឆន្ទៈ” ដើម្បីកាត់បន្ថយភាពតានតឹង ក្នុងអំឡុងពេលកិច្ចចរចាសន្តិភាព។

This image has an empty alt attribute; its file name is 47a590e75ba862913496de1699a8d58b_720.jpeg

នៅក្នុងបទសម្ភាសន៍ លោក Peskov បានលើកឡើងម្តងទៀតនូវហេតុផលរបស់រុស្ស៊ីចំពោះអ្វីដែលខ្លួនពណ៌នាថាជា “ប្រតិបត្តិការយោធាពិសេស” ដោយនិយាយថា អ៊ុយក្រែនបានក្លាយទៅជាអ្នកប្រឆាំងរុស្ស៊ី ហើយរុស្ស៊ីពិតជាភ័យខណៈដែលណាតូ បានចាប់ផ្តើមឆ្ពោះទៅរកព្រំដែនរបស់យើង។

គួរបញ្ជាក់ថា រុស្ស៊ី​ធ្លាប់​បាន​និយាយ​ថា ទាហានចំនួន ១៣៥១ នាក់​ត្រូវ​បាន​សម្លាប់។ យ៉ាងណាក្តី ចំនួនអ្នកស្លាប់ពិតប្រាកដ មិនត្រូវបានគេដឹងនោះទេ ប៉ុន្តែមន្ត្រីណាតូម្នាក់លើកឡើងថា វាមានចន្លោះពី ៧០០០ទៅ ១៥ ០០០ ហើយ ការប៉ាន់ស្មានរបស់សហរដ្ឋអាមេរិកគឺស្រដៀងគ្នា៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ កម្ពុជា បោះអនុបវាទ ក្នុងសេចក្តីសម្រេចព្យួរ រុស្ស៊ី ពី ក្រុមប្រឹក្សាសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម