ព័ត៌មានអន្ដរជាតិ
រុស្ស៊ីសង្ឃឹមថា ប្រតិបត្តិការយោធានៅអ៊ុយក្រែននឹងចប់ក្នុងប៉ុន្មានថ្ងៃខាងមុខ
រដ្ឋាភិបាលទីក្រុងមូស្គូសង្ឃឹមថា ប្រតិបត្តិការយោធានៅប្រទេសអ៊ុយក្រែនប្រហែលជាចប់ក្នុងពេលឆាប់ៗខាងមុខនេះ អាចប៉ុន្មានថ្ងៃខាងមុខ។ នេះបើតាមការឲ្យដឹងពីអ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់សារព័ត៌មាន Sky News កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។
លោកប្រាប់ថា កងទ័ពរុស្ស៊ីនឹងបញ្ចប់ប្រតិបត្តិការដោយសម្រេចបានគោលដៅរបស់ខ្លួន ឬទីក្រុងមូស្គូ និងទីក្រុងកៀវនឹងឈានដល់កិច្ចព្រមព្រៀងមួយតាមរយៈការចរចា។
លោក Peskov បាននិយាយថា ទិដ្ឋភាពនៃកិច្ចព្រមព្រៀងសន្តិភាពពឹងផ្អែកភាគច្រើនលើភាពជាក់លាក់នៃគោលជំហររបស់អ៊ុយក្រែន និងឆន្ទៈរបស់គេដើម្បីយល់ព្រមលើលក្ខខណ្ឌរបស់រុស្ស៊ី។ ជាពិសេសអ្នកដែលទទួលខុសត្រូវចំពោះឧក្រិដ្ឋកម្មប្រឆាំងនឹងជនស៊ីវិលនៅតំបន់ Donbass ត្រូវតែនាំយកមកកាត់ទោស។
នៅពេលសួរអំពីការចោទប្រកាន់របស់ទីក្រុងកៀវលើទីក្រុងមូស្គូជុំវិញការសម្លាប់រង្វាលលើជនស៊ីវិលរាប់រយនាក់នៅទីក្រុងតូចរបស់អ៊ុយក្រែន លោក Peskov បាននិយាយថា ការអះអាងបែបនេះគ្មានអ្វីក្រៅពីក្លែងក្លាយច្បាស់លាស់នោះទេ។
«យើងខ្ញុំសូមបដិសេធ ទាហានរុស្ស៊ីអាចមានអ្វីមួយដូចគ្នានឹងអំពើឃោរឃៅទាំងនោះហើយថា សាកសពត្រូវបានគេដាក់លើដងផ្លូវទាំងនៅទីក្រុង Bucha»។ អ្នកនាំពាក្យវិមានក្រឹមឡាំងបានប្រាប់កាសែត Sky News និងបន្ថែមថា ៖«យើងកំពុងរស់នៅសព្វថ្ងៃនេះជាមួយនឹងការក្លែងបន្លំ និងភូតកុហក»។
លោក Peskov បាននិយាយថា ៖«រុស្ស៊ីមានចំណាប់អារម្មណ៍លើការស៊ើបអង្កេតដោយឯករាជ្យ និងមានគោលដៅមួយពិតប្រាកដចំពោះឧក្រិដ្ឋកម្មទាំងនោះ»។
យោងតាមលោក Peskov ឲ្យដឹងថា គោលបំណងមួយក្នុងចំណោមគោលដៅជាច្រើនអំពីប្រតិបត្តិការយោធាគឺដើម្បីបញ្ចៀសជម្លោះកាន់តែធំ ដែលហៅថា សង្គ្រាមលោកលើកទី៣ ដែលទំនងជាមានការវាយប្រហារដោយនុយក្លេអ៊ែរ។ ប្រសិនបើអ៊ុយក្រែនចូល ណាតូ ហើយបន្ទាប់មកព្យាយាមដណ្តើមយកតំបន់ Crimea ដោយកម្លាំងយោធា នោះសមាជិកណាតូដែលមានអាវុធនុយក្លេអ៊ែរនឹងការពារអ៊ុយក្រែន អីចឹងអាចរាលដាលជម្លោះជាសកល៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ RT
-
ចរាចរណ៍១ សប្តាហ៍ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
បច្ចេកវិទ្យា១៤ ម៉ោង ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?