ព័ត៌មានអន្ដរជាតិ
ទាហានអ៊ុយក្រែន បាញ់សម្លាប់ទាហានរុស្ស៊ី ដែលខ្លួនចាប់បាន ក្រោយមានការចោទប្រកាន់អំពើឃោរឃៅស្រដៀងគ្នារបស់រុស្ស៊ីនៅ Bucha
វីដេអូដែលចេញផ្សាយកាលពីថ្ងៃពុធទី០៦ខែមេសា បានបង្ហាញពីទាហានអ៊ុយក្រែន សម្លាប់ទាហានរុស្ស៊ីដែលពួកគេចាប់បាន ដោយដៃរបស់ទាហានរុស្ស៊ី ត្រូវចងនៅពីក្រោយខ្នង។

រឿងនេះកើតឡើង ខណៈទើបតែមានការចោទប្រកាន់អំពីអំពើឃោរឃៅស្រដៀងគ្នានេះ ដែលប្រព្រឹត្តដោយកងកម្លាំងរុស្ស៊ីនៅក្នុងទីក្រុង Bucha របស់អ៊ុយក្រែន។
វីដេអូដែលកាសែត New York Times ផ្ទៀងផ្ទាត់កាលពីថ្ងៃពុធ បានបង្ហាញពីទាហានអ៊ុយក្រែន ប្រព្រឹត្តការសម្លាប់នេះ បន្ទាប់ពីការវាយឆ្មក់នៅខាងក្រៅភូមិមួយ ភាគខាងលិចទីក្រុង កៀវ។

“គាត់នៅមានជីវិតនៅឡើយ! ថតអ្នកប្លន់ទឹកដីទាំងនេះទៅ! មើលទៅ គាត់នៅមានជីវិតទេ! គាត់កំពុងដកដង្ហើមធំ”។ នេះជាសម្តីជនជាតិអ៊ុយក្រែនម្នាក់ ដែលត្រូវបានគេឮ ខណៈដែលទាហានរុស្ស៊ីត្រូវបានគេមើលឃើញជាមួយនឹងអាវធំគ្របលើក្បាលរបស់គាត់។
បន្ទាប់មក ទាហានម្នាក់បានបាញ់បុរសនោះបីគ្រាប់។ ក្រោយពេលបាញ់បាន២គ្រាប់ បុរសរូបនេះនៅមានចលនា ប៉ុន្តែបានស្លាប់ក្រោយត្រូវគ្រាប់ទី៣។

មានទាហានរុស្សីយ៉ាងតិចបីនាក់ផ្សេងទៀត បានដេកស្លាប់នៅក្បែរជនរងគ្រោះចុងក្រោយបង្អស់។
វីដេអូនេះត្រូវបានគេថតចេញពីផ្លូវមួយនៅភាគខាងជើងនៃទីក្រុង Dmytrivka មានចម្ងាយជាង១១គីឡូម៉ែត្រ ភាគនិរតីទីក្រុង Bucha ដែលជាកន្លែង អ្នករស់រានមានជីវិតពីការកាន់កាប់ទីក្រុងអស់រយៈពេលមួយខែ បានពណ៌នាអំពីភាពវេទនារបស់ពួកគេ នៅក្នុងដៃកងទ័ពលុកលុយរបស់លោកពូទីន៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ រុស្ស៊ី ទទួលស្គាល់ថា ខ្លួនបាត់បង់កងទ័ពច្រើនលើសលប់ និងជាសោកនាដកម្មដ៏ធំធេងសម្រាប់ទីក្រុង មូស្គូ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ