ព័ត៌មានអន្ដរជាតិ
ក្រោយត្រូវព្យួរ ពេលនេះ រុស្ស៊ី សម្រេចចិត្ត ចាកចេញពីក្រុមប្រឹក្សាសិទ្ធិមនុស្ស តែម្តង
មហាសន្និបាតរបស់អង្គការសហប្រជាជាតិ បានបោះឆ្នោតដោយសំឡេង ៩៣ទល់នឹង ២៤ដើម្បីព្យួររុស្ស៊ី ពីក្រុមប្រឹក្សាសិទ្ធិមនុស្ស ខណៈមាន ៥៨ប្រទេស អនុបវាទ ក្នុងនោះមានកម្ពុជា ផងដែរ ជុំវិញការចោទប្រកាន់អំពីការរំលោភសិទ្ធិមនុស្សដ៏គួរឲ្យរន្ធត់ដោយទាហានរុស្ស៊ីនៅប្រទេស អ៊ុយក្រែន។
ថ្លែងបន្ទាប់ពីការបោះឆ្នោតនោះ ឯកអគ្គរដ្ឋទូតរងរបស់រុស្ស៊ីប្រចាំអង្គការសហប្រជាជាតិ លោក Gennady Kuzmin បានពណ៌នាចំណាត់ការនេះថាជា “ជំហានដែលមិនស្របច្បាប់ និងជាការជំរុញផ្នែកនយោបាយ” ហើយបន្ទាប់មកបានប្រកាសថា រុស្ស៊ីសម្រេចចិត្តចាកចេញពីក្រុមប្រឹក្សាសិទ្ធិមនុស្សទាំងស្រុង។
ស្របពេលជាមួយគ្នានោះដែ លោក Sergiy Kyslytsya ឯកអគ្គរដ្ឋទូតរបស់អ៊ុយក្រែន ប្រចាំអង្គការសហប្រជាជាតិបានប្រាប់អ្នកយកព័ត៌មានថា “អ្នកមិនបានដាក់ពាក្យលាលែងពីតំណែងរបស់អ្នកទេ រហូតដល់អ្នកត្រូវបានបណ្តេញចេញ”។
គួរបញ្ជាក់ថា ប្រទេសរុស្ស៊ីស្ថិតនៅក្នុងឆ្នាំទី២នៃអាណត្តិ៣ឆ្នាំរបស់ខ្លួន។ នៅក្រោមសេចក្តីសម្រេចកាលពីថ្ងៃព្រហស្បតិ៍ មហាសន្និបាតអាចយល់ព្រមនៅពេលក្រោយ ដើម្បីបញ្ចប់ការព្យួរនេះ។ ប៉ុន្តែពេលនេះ រុស្ស៊ីបានសម្រេចចិត្តលាលែងពីក្រុមប្រឹក្សាតែម្តង ដូចសហរដ្ឋអាមេរិកបានធ្វើកាលពីឆ្នាំ២០១៨ដែរ ជុំវិញអ្វីដែលខ្លួនហៅថា ជាការលម្អៀងដ៏រ៉ាំរ៉ៃប្រឆាំងនឹងអ៊ីស្រាអែល និងកង្វះកំណែទម្រង់៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Reuters
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៧ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់