ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែន ទិញសព្វាវុធពីប្រទេសណាតូមួយនេះជិត ៣០ ដង ទុកសម្រាប់ ប្រយុទ្ធជាមួយ រុស្ស៊ី
ទិន្នន័យផ្លូវការបានបង្ហាញថា អ៊ុយក្រែនបានទិញឧបករណ៍ឧស្សាហកម្មការពារជាតិជិត ៣០ ដងពីប្រទេសតួកគីក្នុងត្រីមាសទី ១ ដើម្បីត្រៀមរៀបចំ និងសម្រាប់ប្រយុទ្ធប្រឆាំងនឹងការលុកលុយរបស់រុស្ស៊ី ។

ទិន្នន័យដែលចេញផ្សាយដោយសភានាំចេញតួកគី (TIM) បានបង្ហាញថា តួកគីបាននាំចេញផលិតផលបែបនេះចំនួន ៥៩.១ លានដុល្លារទៅកាន់អ៊ុយក្រែនក្នុងរយៈពេល ៣ ខែដំបូងក្នុងឆ្នាំ ២០២២ បើធៀបនឹង ១.៩ លានដុល្លារក្នុងត្រីមាសទី ១ ឆ្នាំ ២០២១ ។
អ៊ុយក្រែនបានទិញយន្តហោះគ្មានមនុស្សបើក Bayraktar TB2 ជាង ២០ គ្រឿងពីក្រុមហ៊ុនតួកគី Baykar ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ។ ក្រោយមកបានបញ្ជាទិញ ១៦ គ្រឿងបន្ថែមទៀតនៅថ្ងៃទី ២៧ ខែមករា ខណៈសព្វាវុធទាំងនោះត្រូវបានចែកចាយនៅដើមខែមីនា ។

ទីក្រុងអង់ការ៉ា និងទីក្រុងកៀវមានទំនាក់ទំនងកិច្ចសហប្រតិបត្តិការផ្នែកការពារជាតិជាយូរណាស់មកហើយ ខណៈកាន់តែស៊ីជម្រៅខ្លាំង នៅពេលដែលប្រទេសណាតូមួយនេះបានចេញមុខធ្វើជាម្ចាស់ផ្ទះសម្រាប់កិច្ចចរចារវាងរុស្ស៊ី និងអ៊ុយក្រែននៅក្នុងទីក្រុងអ៊ីស្តង់ប៊ុលកាលពីពេលថ្មីៗនេះ ។
ទន្ទឹមនោះ ប្រធានផ្នែកឧស្សាហកម្មការពារជាតិ (SSB) លោក Ismail Demir បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការនាំចេញផ្នែកការពារជាតិសរុបក្នុងត្រីមាសទី ១ របស់ប្រទេសតួកគីបានកើនឡើងជិត ៥០ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ។

ជាចុងក្រោយលោកបញ្ជាក់ថា នៅឆ្នាំ ២០២១ ប្រទេសតួកគីបាននាំចេញផលិតផលការពារជាតិជាង ៣.២ ពាន់លានដុល្លារ ពោលកើនឡើង ៤១.៥ ភាគរយ បើធៀបនឹងឆ្នាំ ២០២០ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Daily Sabah
ចុចអាន ៖ មុនផ្ទុះសង្គ្រាម សេដ្ឋកិច្ច អ៊ុយក្រែន ពឹងផ្អែកខ្លាំងលើវិស័យទាំងនេះ

-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត