ព័ត៌មានអន្ដរជាតិ
ស្ត្រីស្បែកខ្មៅដំបូង Jackson ក្លាយជាចៅក្រមនៅតុលាការកំពូលអាមេរិក
លោកស្រី Ketanji Brown Jackson ទទួលបានការទុកចិត្តពីព្រឹទ្ធសភាកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញដើម្បីក្លាយជាស្ត្រីជនជាតិស្បែកខ្មៅដំបូងបង្អស់ក្នុងការក្លាយជាចៅក្រមនៅតុលាការកំពូលរបស់សហរដ្ឋអាមេរិក និងជាជ័យជម្នះសម្រាប់លោកប្រធានាធិបតី ចូ បៃដិន ដែលបានបំពេញការសន្យាអំឡុងពេលការឃោសនាបោះឆ្នោត។

សំឡេងគាំទ្រស្ត្រីជាចៅក្រមសាលាឧទ្ធរណ៍វ័យ៥១ឆ្នាំដើម្បីទទួលបានការងារពេញមួយជីវិតលើស្ថាប័នតុលាការកំពូលរបស់ជាតិជាមួយសំឡេងគាំទ្រ៥៣ទល់នឹង៤៧ ដែលសមាជិកគណបក្សសាធារណៈ៣រូបគឺ Susan Collins, Lisa Murkowski និង Mitt Romney ចូលរួមជាមួយគណបក្សប្រជាធិបតេយ្យរបស់លោក បៃដិន។ សំឡេងភាគច្រើនសាមញ្ញត្រូវការជាចាំបាច់ ខណៈពេលលោកស្រី Jackson បានយកឈ្នះក្រុមប្រឆាំងបក្សសាធារណៈក្នុងដំណើរការបញ្ជាក់របស់តុលាការកំពូលដែលនៅមានការប្រកាន់បក្សពួកយ៉ាងខ្លាំង។
លោកស្រី Jackson នឹងជំនួសកន្លែងលោក Breyer អាយុ៨៣ឆ្នាំលើប្លុកសេរីនៃតុលាការមួយជាមួយនឹងសំឡេងអភិរក្សភាគច្រើន៦-៣។ លោក Breyer នឹងបំពេញតួនាទីរហូតដល់អាណត្តិរបស់លោកបញ្ចប់នាចុងខែមិថុនា ហើយលោកស្រី Jackson នឹងស្បថចូលកាន់តំណែងបន្ទាប់ពីនោះ។ លោកស្រី Jackson ធ្លាប់កាន់តួនាទីជាស្មៀនតុលាការកំពូលសម្រាប់លោក Breyer។

លោក បៃដិន បានស្វាគមន៍លោកស្រី Jackson នៅសេតវិមានដើម្បីមើលការបោះឆ្នោតតាមទូរទស្សន៍ និងបានបង្ហោះរូបលើ Twitter ដែលលោកបានថតសេហ្វីជាមួយលោកស្រីដែលបានបង្ហាញស្នាមញញឹម បន្ទាប់ពីព្រឹទ្ធសភាធ្វើការរួច។
លោកប្រធានាធិបតី ចូ បៃដិន បានសរសេរលើ Twitter ថា ៖«ការបញ្ជាក់របស់ចៅក្រម Jackson គឺជាប្រវត្តិសាស្ត្រសម្រាប់ជាតិរបស់យើង។ យើងបានបោះជំហានមួយទៀតនៅក្នុងតុលាការកំពូលរបស់យើងដែលឆ្លុះបញ្ចាំងពីភាពចម្រុះអាមេរិក។ លោកស្រីនឹងក្លាយជាចៅក្រមយុត្តិធម៌ដ៏អស្ចារ្យ ហើយខ្ញុំពិតជាមានកិត្តិយសដែលចែករំលែកពេលវេលានេះជាមួយលោកស្រី»។

ក្នុងចំណោមមនុស្ស១១៥នាក់បម្រើការជាចៅក្រមនៅតុលាការកំពូលចាប់តាំងពីបានបង្កើតឡើងជាផ្លូវការឆ្នាំ១៧៨៩មក មិនដែលមានចៅក្រមជាស្ត្រីស្បែកខ្មៅទេ ប៉ុន្តែក៏មានបុរសស្បែកខ្មៅពីររូបដែរដូចជាលោក Clarence Thomas និងលោក Thurgood Marshall។
លោកស្រី Jackson នឹងក្លាយជាស្ត្រីចៅក្រមទី៦ដែលបម្រើការនៅតុលាការកំពូលនេះ ប៉ុន្តែជាលើកដំបូងដែលមានស្ត្រីចៅក្រម៤រូបនឹងបម្រើការនៅតុលាការក្នុងពេលជាមួយគ្នា៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ reuters

-
សន្តិសុខសង្គម១ សប្តាហ៍ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍១ សប្តាហ៍ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង