Connect with us

ព័ត៌មានអន្ដរជាតិ

កាណាដា​​​បន្ថែម​​​​ថវិកា​​​ជាង​​​​៦​​​ប៊ី​​លាន​​ដុល្លារ​​​ទៀត​​អភិវឌ្ឍ​​​យោធា​​ឆ្លើយ​​​តប​​​សង្គ្រាម​​​អ៊ុយក្រែន​​

បានផុស

នៅ

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិល​មិញ ប្រទេស​កាណាដា​បាន​បញ្ចេញ​ថវិកា​ចំនួន​៦.៤​ប៊ី​លាន​ដុល្លារ​​ដើម្បី​បន្ថែម​លើ​ការ​ចំណាយ​ផ្នែក​យោធា​​ថ្មី​សម្រាប់​រយៈ​ពេល​៥​ឆ្នាំ​ខាង​មុខ​ដែល​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​វាយ​ប្រហារ​របស់​រុស្ស៊ីលើ​អ៊ុយក្រែន ប៉ុន្តែ​ខក​ខាន​ចំពោះ​ការ​ចំណាយ​របស់អង្គការ​ណាតូ​ចំនួន​២​ភាគ​រយ​នៃ​​ផលិត​ផល​ក្នុង​ស្រុក​សរុប។

លោកស្រី Chrystia Freeland
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

«ការ​វាយ​ប្រហារ​របស់​លោក​ប្រធានាធិបតី​រុស្ស៊ី វ្លាឌីមៀរ ពូទីន លើ​អ៊ុយក្រែន​បាន​រម្លឹក​​ពួកយើង​ថា ប្រជា​ធិបតេយ្យ​​ដែល​មាន​សន្តិភាព​​ផ្ទាល់​របស់​យើង​ ដូច​ជា​លទ្ធិប្រជា​ធិបតេយ្យ​ទាំង​អស់​នៃ​ពិភប​លោក ផ្អែក​​លើកម្លាំង​ការពារ​ដ៏​រឹង​មាំ»។ រដ្ឋ​មន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ លោកស្រី Chrystia Freeland បាន​និយាយ។

លោក​ស្រី​បន្ត​ថា ៖«យើង​ខ្ញុំ​ដឹង​ថា សេរីភាពមិន​មែន​កើត​ឡើង​ដោយ​​ឯក​ឯង​​នោះ​ទេ ហើយ​ថា សន្តិភាព​​ត្រូវ​បាន​ធានា លុះ​ត្រា​តែ​​ការ​ត្រៀម​ខ្លួន​រួច​រាល់​របស់​ពួក​យើង​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ដើម្បី​វា»។ 

«នោះ​ហើយ​ជា​មូល​ហេតុ​ដែល​ថវិកា​នេះ​ត្រូវ​បាន​ធ្វើ​​ភ្លាម បន្ថែម​លើ​ការ​វិនិយោគ​នៅ​ក្នុង​កម្លាំង​ប្រដាប់​អាវុធ​របស់​ពួក​យើង ហើយស្នើ​ឲ្យ​មាន​ការ​ពិនិត្យ​ឡើង​វិញ​នូវ​គោលនយោបាយ​ការពារ​ជាតិ​ឲ្យ​បាន​លឿន​ដើម្បី​បំពាក់​កាណាដា​​សម្រាប់​ពិភព​លោក​ដែល​កំពុង​គ្រោះ​ថ្នាក់»។

យោង​តាម​អង្គការ​ណាតូ បច្ចុប្បន្ន​នេះ ប្រទេស​កាណាដា​​ បាន​ចំណាយ​តែ​១.៣៦%​​ប៉ុណ្ណោះ​នៃផលិត​ផល​សរុប​ (GDP) លើ​វិស័យ​យោធា​ដែល​ធ្លាក់​ចុះ​បន្តិចធៀប​នឹង​ប៉ុន្មាន​ឆ្នាំ​មុន។

បើ​តាម​អ្នក​ជំនាញ និង​ក្រុម​ឃ្លាំមើល​សារពើពន្ធ​ឯករាជ្យ​របស់​សភា​ឲ្យ​ដឹង​ថា ដើម្បី​បំពេញ​តម្រូវ​ការ​ណាតូ  រដ្ឋាភិបាល​ក្រុង​អូតាវ៉ា​នឹង​ត្រូវ​ដាក់​ចេញ​បន្ថែម​ទៀត​សម្រាប់​សមត្ថភាព​ការពារ​ជាតិ ​ដែល​ហោច​ណាស់​ឲ្យ​បាន​០.៥​%​នៃ​ផលិត​ផល​សរុប៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ AFP

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

លទ្ធផល​បូក​សរុប​ក្នុងឆ្នាំ២០២៤ ​សមត្ថកិច្ច​បង្ក្រាប​បទល្មើស​ព្រហទណ្ឌ​បាន​ជាង៤០០ករណី និង ឃាត់ខ្លួន​ជិត៧០០នាក់

សន្តិសុខសង្គម៥ ម៉ោង មុន

នគរបាលរាជធានី​ឃាត់​ខ្លួន អ្នកសារព័ត៌មាន២នាក់ ក្រោយផ្សាយប្រឌិត​រឿងវីដេអូអំពើហិង្សា ដែលធ្វើ​ឱ្យប៉ះពាល់ដល់កិត្តិយសប្រទេសកម្ពុជា

ព័ត៌មានជាតិ៨ ម៉ោង មុន

ពលរដ្ឋកម្ពុជាថ្កោលទោសអាចារ្យហ្វី និងក្រុមជ្រុលនិយមនៅក្រៅប្រទេសដែលប្រើប្រាស់ភាសាអសុរោះ និងជេរប្រមាថថ្នាក់ដឹកនាំរាជរដ្ឋាភិបាល

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្នុងមួយឆ្នាំ២០២៤ ការ​ដឹក​ជញ្ជូន​សំរាម​យក​ទៅ​ចាក់ និង​ដុតកម្ទេចចោល​នៅ​ទីលានចាក់សំរាម​ដង្កោចំនួន ១.២៤៨.៣៩១,៨១តោន

សន្តិសុខសង្គម៩ ម៉ោង មុន

លោក ជួន ណារិន្ទ ព្រមានលុបឈ្មោះមន្ត្រីនគរបាលចរាចរណ៍ដែលអនុវត្តល្មើសវិន័យ

Sokha Hotels

ព័ត៌មានពេញនិយម