Connect with us

ព័ត៌មានអន្ដរជាតិ

ប្រទេសសម្ព័ន្ធមិត្ត រុស្ស៊ី ធ្វើប្រតិបត្តិការពិសេសជួយពលរដ្ឋខ្លួនជាប់ឃុំនៅ អ៊ុយក្រែន

បានផុស

នៅ

ប្រធានាធិបតីបេឡារុសលោក Alexander Lukashenko និយាយថា ប្រទេសរបស់លោកបានធ្វើ “ប្រតិបត្តិការពិសេស” និងបានជួយសង្គ្រោះជនជាតិបេឡារុសដែលត្រូវបានឃុំខ្លួនក្នុងប្រទេសអ៊ុយក្រែន ។

ប្រធានាធិបតីបេឡារុសលោក Alexander Lukashenko
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ប្រទេសបេឡារុសបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា លោក Lukashenko បានធ្វើអត្ថាធិប្បាយបែបនេះ ក្នុងអំឡុងកិច្ចប្រជុំសន្តិសុខជាតិជាមួយមន្ត្រីនៅក្នុងរដ្ឋធានី Minsk ។

ទីភ្នាក់ងារសារព័ត៌មានបានដកស្រង់សម្តីលោក Lukashenko ដែលនិយាយថា ជនគ្មានប្រភពច្បាស់លាស់នៅក្នុងប្រទេសអ៊ុយក្រែនបានរឹបអូសយករថយន្តប្រហែល ១,៥០០ គ្រឿង និងអ្នកបើកបរជនជាតិបេឡារុសប្រហែល ១០០ នាក់ ។

ទន្ទឹមនោះលោក Lukashenko បានព្រមានអ៊ុយក្រែនថា ប្រទេសបេឡារុសត្រូវបានបង្ខំឲ្យអនុវត្ត “ប្រតិបត្តិការពិសេស” ដើម្បីដោះលែងអ្នកដែលត្រូវបានឃុំខ្លួន ។ លោក​បាន​បន្ថែម​ថា បេឡារុសបាន​ធ្វើប្រតិបត្តិការ​នេះ ហើយ​បាន​ជួយ​សង្គ្រោះ​ពួកគេ​ ។

ស្របពេលជាមួយគ្នានេះ លោក Lukashenko មិនបានផ្តល់ព័ត៌មានលម្អិតអំពីប្រតិបត្តិការ ដូចជា នៅពេលណា និងទីកន្លែងដែលវាបានកើតឡើង ឬថាតើយោធាមានជាប់ពាក់ព័ន្ធឬយ៉ាងណានោះទេ ។

បន្ថែមពីនេះលោក Lukashenko ក៏រំពឹងថានឹងជួបពិភាក្សាជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin នៅប៉ុន្មានថ្ងៃខាងមុខនេះផងដែរ ដោយសារតែបេឡារុសគឺជាសម្ព័ន្ធមិត្តរបស់រុស្ស៊ី និងមានព្រំប្រទល់ភាគខាងជើងជាប់អ៊ុយក្រែន ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

ចុចអាន ៖ អ៊ុយក្រែន ទិញសព្វាវុធពីប្រទេសណាតូមួយនេះជិត ៣០ ដង ទុកសម្រាប់ ប្រយុទ្ធជាមួយ រុស្ស៊ី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

សន្តិសុខសង្គម៤ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ នៅខេត្តព្រះសីហនុ(មានវីដេអូ)

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ហ្សេលេនស្គី៖ អ៊ុយក្រែន​ត្រៀម​ខ្លួនប្រគល់​ទឹក​ដី​ដូរ​យក​សន្តិភាពហើយ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ត្រឹម​២០ថ្ងៃ​សោះ លោកត្រាំ​ចេញ​បទ​បញ្ជាប្រតិបត្តិ​​​លើស​ប្រធានា​ធិបតី​មុន​ៗ​ «ហៅ​មិនឮ»​​

Sokha Hotels

ព័ត៌មានពេញនិយម