Connect with us

ព័ត៌មានអន្ដរជាតិ

ប្រទេសមួយ បង្ខំចិត្តបោះឆ្នោតប្រឆាំងរុស្ស៊ីនៅ UN ព្រោះរងការគំរាមកំហែង​ ដាក់ទណ្ឌកម្ម

បានផុស

នៅ

ប្រធានាធិបតីនៃប្រទេសស៊ែប៊ី លោក Aleksandar Vučić និយាយថា ប្រទេសរបស់លោកបានបង្ខំបោះឆ្នោតព្យួរសមាជិកភាពរបស់រុស្ស៊ី នៅក្នុងក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ដោយសារតែការគំរាមកំហែង ដាក់ទណ្ឌកម្មប្រឆាំងនឹងប្រទេសខ្លួន។

This image has an empty alt attribute; its file name is vucic-eu-1024x683.jpg
ប្រធានាធិបតីនៃប្រទេសស៊ែប៊ី លោក Aleksandar Vučić

ស៊ែប៊ី គឺជាសមាជិកមួយក្នុងចំណោមសមាជិកចំនួន៩៣ ដែលបានបោះឆ្នោតគាំទ្រសេចក្តីសម្រេចនេះ។

លោក Vučić បាន​និយាយ​ក្នុង​កម្មវិធី​ផ្សាយ របស់​ទូរទស្សន៍រដ្ឋ​ស៊ែប៊ី​ថា “​ប្រជាជន​សួរ​ថា​ ​ហេតុអ្វី​បាន​ជា​យើង​មិន​បោះឆ្នោត​ប្រឆាំង​ឬ ​ហេតុអ្វី​បាន​ជា​យើង​មិនអនុបវាទ​”។ ការអត្ថាធិប្បាយរបស់លោក ក៏ត្រូវបានផ្សាយនៅលើសារព័ត៌មានរដ្ឋរបស់រុស្ស៊ី Ria News ផងដែរ។

This image has an empty alt attribute; its file name is Russia-Ukraine-War-Human-Rights-Council-24_1649390406230_1649390434071-1024x576.webp

លោក​​និយាយ​ថា “ប្រសិន​បើ​ស៊ែប៊ី​អនុបវាទ នោះ​ប្រទេស​ជា​ច្រើន​នឹង​ប្រឆាំងយើង ហើយ​សម្ពាធ​នឹង​កាន់​តែ​ខ្លាំង​ឡើង។ ទន្ទឹមនេះដែរ ថ្ងៃនេះ ការសម្រេចចិត្តមួយត្រូវបានធ្វើឡើង ពាក់ព័ន្ធជោគវាសនារបស់ប្រទេសស៊ែប៊ី ថាតើយើងនឹងមានការលើកលែងពីកញ្ចប់ទណ្ឌកម្មលើប្រេងដែរឬទេ”។

គួរបញ្ជាក់ថា ក្រុមហ៊ុនរបស់រុស្ស៊ី Gazprom Neft ដែលត្រូវបានដាក់ទណ្ឌកម្មដោយសហភាពអឺរ៉ុប គឺជាម្ចាស់ភាគហ៊ុនភាគច្រើននៃឧស្សាហកម្មប្រេងរបស់ប្រទេសស៊ែប៊ី៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Al Jazeera

ចុចអាន៖ ក្រោយត្រូវព្យួរ ពេលនេះ រុស្ស៊ី សម្រេចចិត្ត ចាកចេញពីក្រុមប្រឹក្សាសិទ្ធិមនុស្ស តែម្តង

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២២ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១០ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម