ព័ត៌មានអន្ដរជាតិ
មិនទាន់ចូលកាន់តំណែងផង ប្រធានាធិបតីកូរ៉េខាងត្បូង ធ្វើឲ្យអ្នកគាំទ្រ BTS ផ្ទុះកំហឹងទៅហើយ
អ្នកគាំទ្រក្រុមចម្រៀងបុរសកូរ៉េខាងត្បូង BTS បានចោទប្រកាន់ប្រធានាធិបតីជាប់ឆ្នោត Yoon Suk-yeol ថា បានព្យាយាមប្រើប្រាស់ Idol របស់ពួកគេ ដើម្បីជំរុញប្រជាប្រិយភាពរបស់គាត់ បន្ទាប់ពីក្រុមរៀបចំការផ្ទេរអំណាចរបស់គាត់ បង្ហើបថា ក្រុមតារាចម្រៀងនេះអាចនឹងមកសម្តែងក្នុងពិធីសម្ពោធចូលកាន់តំណែងនៅខែក្រោយ។
គិតត្រឹមថ្ងៃនេះ មានការបង្ហោះជាង ១៨០០ នៅលើគេហទំព័ររបស់គណៈកម្មាធិការអន្តរកាល ដែលទាំងអស់នោះសុទ្ធតែបដិសេធលទ្ធភាពនៃការយកតន្ត្រីប៉ុប លាយឡំជាមួយនយោបាយ។
ការបង្ហោះមួយបានសរសេរថា “សូមកុំយក BTS ទៅកេងចំណេញខាងនយោបាយ។ ពួកគេមិនមែនដើម្បីបង្កើនប្រជាប្រិយភាពរបស់អ្នកទេ។ ពួកគេគឺជាសិល្បករសកលដែលលើកស្ទួយវប្បធម៌កូរ៉េ”។
ញត្តិតាមអ៊ីនធឺណិតដាច់ដោយឡែកមួយដាក់នៅវិមានប្រធានាធិបតី Blue House បានទទួលហត្ថលេខាប្រហែល ៦០០០ ចាប់តាំងពីការបើកដំណើរការកាលពីថ្ងៃពុធ។ អ្នកគាំទ្រជាច្រើនក៏បានចូលទៅកាន់វេទិកាអ្នកគាំទ្រ KPop Weverse ផងដែរ ដោយបានសរសេរ Comment ក្រោម Hashtag “#NoBTSforInauguration”។
យ៉ាងណាក្តី ក្រុមផ្ទេរអំណាចរបស់លោក Yoon បាននិយាយថា ខ្លួនមិនទាន់សម្រេចចិត្តថាតើត្រូវអញ្ជើញ BTS មកសម្តែងឬអត់នោះទេ។
លទ្ធភាពនៃការចូលរួមរបស់ក្រុម BTS ត្រូវបានលើកឡើងជាលើកដំបូង ក្នុងអំឡុងកិច្ចសម្ភាសន៍តាមវិទ្យុកាលពីថ្ងៃអង្គារ ជាមួយមន្ត្រីទទួលបន្ទុករៀបចំពិធីសម្ពោធកាន់តំណែងថ្ងៃទី១០ខែឧសភា។
ផលិតកម្មរបស់ក្រុមចម្រៀងដែលមានសមាជិកប្រាំពីរនាក់ Bit Hit Music បាននិយាយថា ខ្លួនមិនទាន់បានទទួលការអញ្ជើញជាផ្លូវការពីការិយាល័យរបស់ Yoon នៅឡើយទេ។
ប្រធានាធិបតីផុតអាណត្តិលោក Moon Jae-in បានចូលកាន់តំណែងក្នុងឆ្នាំ ២០១៧ ដោយគ្មានពិធីជាសាធារណៈឡើយ ប៉ុន្តែតារាចម្រៀង និងតារាសម្តែងល្បីៗបានផ្តល់ការកម្សាន្តនៅក្នុងពិធីសម្ពោធចូលកាន់តំណែងរបស់ប្រធានាធិបតីនាពេលកន្លងមក។
ក្នុងឆ្នាំ ២០១៣ តារារ៉េប Psy បានបង្ហាញក្បាច់រាំជិះសេះជាមួយនឹងបទចម្រៀង “Gangnam Style” នៅចំពោះមុខអ្នកទស្សនាប្រហែល ៧០ ០០០ នាក់ក្នុងពិធីស្បថចូលកាន់តំណែងរបស់លោកស្រី Park Geun-hye ហើយស្តេចចម្រៀងប៉ុប Michael Jackson បានចូលរួមក្នុងពិធីសម្ពោធកាន់តំណែងរបស់លោក Kim Dae-jung នៅឆ្នាំ ១៩៩៨៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Reuters
ចុចអាន៖ ការផ្ទេរតំណែងប្រធានាធិបតី កូរ៉េខាងត្បូង កំពុងចម្រូងចម្រាស់
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ