Connect with us

ព័ត៌មានអន្ដរជាតិ

ជនជាតិអ៊ុយក្រែន​ រាប់ពាន់កំពុងប្រមូលផ្តុំគ្នា ត្រៀមឡើងរថភ្លើងជម្លៀសចេញ ស្រាប់តែត្រូវរុស្ស៊ីបាញ់មីស៊ីលចំ ២គ្រាប់

បានផុស

នៅ

មនុស្សជាង ៣០ នាក់ត្រូវបានសម្លាប់ និងជាង ១០០ នាក់ផ្សេងទៀតរងរបួស ក្នុងការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ី ទៅលើស្ថានីយរថភ្លើង Kramatorsk។ នេះបើតាមការអះអាងពីក្រុមហ៊ុនផ្លូវដែករដ្ឋ។

Thirty dead and 100 wounded' as Russian missile hits Ukrainian railway  station | Daily Mail Online
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Kramatorsk គឺជាស្ថានីយមួយក្នុងចំណោមស្ថានីយភាគខាងកើតបំផុត ដែលនៅតែដំណើរការក្នុងប្រទេសអ៊ុយក្រែន ហើយអភិបាលក្រុង Donetsk បាននិយាយថា មនុស្សរាប់ពាន់នាក់កំពុងប្រមូលផ្តុំគ្នាក្នុងស្ថានីយរថភ្លើង ព្យាយាមចាកចេញពីតំបន់នោះ នៅពេលមានការវាយប្រហារ។

ប្រមុខ​ផ្លូវដែក​អ៊ុយក្រែន​បាន​និយាយ​ថា មីស៊ីល២គ្រាប់បានវាយប្រហារចំ​ស្ថានីយ។ Kramatorsk ត្រូវបានគេស្គាល់ទូទៅថា ជាផ្លូវជម្លៀសដ៏សំខាន់មួយ ចេញពីភាគខាងកើតប្រទេសអ៊ុយក្រែន៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ អាមេរិក ថា យោធារុស្ស៊ីមិនលើកទូរសព្ទ ពេលខ្លួនទាក់ទងទៅ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម