Connect with us

ព័ត៌មានអន្ដរជាតិ

រន្ធត់ វាយ​ប្រហារមីស៊ីល​​​លើ​ស្ថានីយ៍​រថភ្លើង​សម្លាប់មនុស្សជា​ច្រើន​នាក់​នៅ​អ៊ុយក្រែន

បានផុស

នៅ

ហោច​ណាស់​មនុស្ស​៣៩​នាក់​ត្រូវ​បាន​សម្លាប់ និង​៨៧​នាក់​របួស​ក្នុង​ការ​វាយ​ប្រហារ​​មីស៊ីល​ចម្ងាយ​ជិត​មួយ​កាល​ពី​ថ្ងៃ​សុក្រ ទី​៨ ខែ​មេសា លើ​ស្ថានីយ៍​រថភ្លើង​មួយ​ភាគ​ខាង​កើត​ប្រទេស​អ៊ុយក្រែន​​ដែល​ពោរពេញ​ដោយ​ស្ត្រី កុមារ និង​មនុស្ស​ចាស់​កំពុង​ព្យាយាម​ភៀស​ខ្លួន​ពី​ការ​វាយ​ប្រហារ។ អាជ្ញាធរ​អ៊ុយក្រែន​បាន​និយាយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រី​បាន​និយាយថា អ្នក​របួស​ភាគ​ច្រើន​បាន​បាត់​បង់​អវ​យវៈ និង​កំពុង​ត្រូវ​បាន​ប្រតិបត្តិ​ការ​វះ​កាត់ បន្ទាប់​ពី​ការ​វាយ​ប្រហារ​នៅ​ទី​ក្រុង Kramatorsk ដែល​លោក​ប្រធានាធិបតីអ៊ុយក្រែន​ Volodymr Zelenskiy បាន​និយាយ​ថា គឺ​ជា​ការ​វាយ​ប្រហារ​ដោយ​ចេតនា​លើ​ជន​ស៊ីវិល​ដោយ​មីស៊ីល​ប្លាស្ទិក​ចម្ងាយ​ជិត Tochka U។

«ការ​ខ្វះ​កម្លាំង និង​សេចក្តី​ក្លាហាន​ដើម្បី​ក្រោក​ឈរ​តទល់​ជា​មួយ​ពួក​យើង​​នៅ​សមរភូមិ ពួក​គេកំពុង​បំផ្លាញ​ប្រជា​ជន​ស៊ីវិល​ដោយ​ឆ្គួត​»។ លោក Zelenskiy បាន​និយាយ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ និង​បន្ថែម​ថា «នេះជា​អំពើ​​ឆ្គួត​ដែល​គ្មាន​ព្រំ​ដែន។ ហើយ​ប្រសិន​បើ​មិន​ដាក់​ទណ្ឌកម្ម​ទេ វា​នឹង​មិន​ឈប់​ទេ»។

ប្រធាន​គោល​នយោបាយ​ការបរទេស​សហភាព​អឺរ៉ុប លោក Josep Borrell នៅ​លើ​ Twitter និង​រដ្ឋ​មន្ត្រី​ក្រសួង​ការពារ​ជាតិ​អង់គ្លេស លោក Ben Wallace អំឡុង​ដំណើរ​ទស្សនកិច្ច​នៅ​ប្រទេស​រ៉ូម៉ានី ទាំង​ពីរ​នាក់​បាន​ថ្កោល​ទោស​ចំពោះ​ការ​វាយ​ប្រហារ។

នាយក​ទំនាក់​ទំនង​សេតវិមាន អ្នក​ស្រី Kate Bedingfield បាន​និយាយ​ថា ៖«ភស្តុតាង​ជា​ច្រើន​ដែលកម្លាំង​​រុស្ស៊ីកំពុង​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​កម្ម​សង្គ្រាម​នៅ​អ៊ុយក្រែន» ហើយ​ស្ថានទូត​អាមេរិក​ប្រចាំ​អ៊ុយក្រែន​បាន​ថ្កោល​ទោស​ចំពោះ​ការ​ប្រហារ​ថា «អំពើឃោរឃៅ​មួយ​ទៀត​ដែល​ប្រព្រឹត្ត​ដោយ​រុស្ស៊ី​នៅ​អ៊ុយក្រែន»។

ក្រោយ​មក លោក Zelenskiy បាន​និយាយ​ក្នុង​សុន្ទរថា​វីដេអូ​មួយ​ទៅ​កាន់​សភាហ្វាំងឡង់​ថា គ្មាន​កម្លាំង​ទ័ព​អ៊ុយក្រែន​ត្រូវ​បាន​ដាក់​​នៅ​ស្ថានីយ៍​រថភ្លើង​ទេ​ពេល​មាន​ការ​វាយ​ប្រហារ​នោះ៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ Reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បឹងកេត និង ដង្កោសែនជ័យ
កីឡា១២ នាទីutes មុន

ល្ងាច​នេះ បឹងកេត ឬ ISI ដង្កោសែន​ជ័យ ឡើង​វគ្គ​ជុំ​ទី​៣?

ព័ត៌មានអន្ដរជាតិ៥០ នាទីutes មុន

លោក ត្រាំ ផ្អាកការ​ហៅ​ទូរសព្ទ​ជាមួយ​មេ​ដឹក​នាំ​ប៉ាណាម៉ា ខណៈ​ភាព​តាន​តឹង​ព្រែកជីក​កាន់​តែ​ខ្លាំង

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

អាមេរិក អនុម័ត​ការ​លក់​សព្វាវុធ​តម្លៃ​ជាង ៧​ពាន់​លាន​ដុល្លារ​ឲ្យ​អ៊ីស្រាអែល

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

លោក ត្រាំ ថា​នឹង​អាច​ជួប​ជាមួយលោក ហ្សេលេនស្គី នៅ​សប្ដាហ៍​ក្រោយ​ក្នុង​ក្រុង​វ៉ាស៊ីនតោន

សន្តិសុខសង្គម៩ ម៉ោង មុន

អាជ្ញាធរ​ខណ្ឌពោធិ៍សែនជ័យ​ ចុះ​អប់រំ​ណែនាំ​អាជីវកម្ម​ភោជនីយដ្ឋាន យីហោ​ នីរ៉ា ផាប់ បង្កសំឡេងរំខានប៉ះពាល់​ដល់​អ្នក​ជិតខាង

Sokha Hotels

ព័ត៌មានពេញនិយម