ព័ត៌មានអន្ដរជាតិ
WHO កំពុងតាមដានវីរុសបំប្លែងខ្លួនកូនកាត់ XD ដែលក្លាយចេញពី XE
អង្គការសុខភាពពិភពលោក (WHO) បានចេញសេចក្ដីថ្លែងការណ៍មួយស្ដីពីការតាមដានវីរុសបំប្លែងខ្លួនប្រភេទថ្មីមួយទៀត ដែលផ្សំពីវីរុសអូមីក្រុងកូនកាត់ XE ខណៈវីរុសបំប្លែងខ្លួនប្រភេទថ្មីនេះអាចនឹងឆ្លងច្រើន និងខ្លាំងជាងអូមីក្រុងជំនាន់មុន។
![COVID-19: WHO Warns About New Variant 'XE'; Says 10% More Contagious Than Omicron BA.2](https://img.republicworld.com/republic-prod/stories/promolarge/xhdpi/ojvuagimlw474u9w_1648900745.jpeg)
លោក Babatunde Olowokure ប្រធាននាយកដ្ឋានគ្រាអាសន្ននៅប៉ាស៊ីហ្វិកខាងលិចរបស់អង្គការសុខភាពពិភពលោកបានឱ្យដឹងថា សារធាតុផ្សំរបស់មេរោគដែលកំពុងមានក្នុងពេលបច្ចុប្បន្ន នឹងបន្តលេចឡើងជាប្រភេទថ្មីៗជាច្រើន ក្រោយពេលមេរោគពីរផ្សេងគ្នា ឆ្លងកោសិកាដូចគ្នា និងផ្លាស់ប្តូរហ្សែនរវាងពួកវា ហើយការផ្សំឡើងវិញនេះ គឺជារឿងធម្មតាប៉ុណ្ណោះ ក្នុងចំណោមមេរោគឆ្លង។
ប្រធាននាយកដ្ឋានរូបនេះបន្តថា ពេលនេះ WHO កំពុងបន្តតាមដានវីរុសបំប្លែងថ្មីបំផុត និងកំពុងសិក្សាថាតើវារីករាលដាលបានខ្លាំងជាងអូមីក្រុងដើមកម្រិតណា ខណៈ XE សមត្ថភាពចម្លងខ្លាំងជាងអូមីក្រុងបំបាំងកាយ BA.2 ចំនួន ១០ភាគរយ ប៉ុន្តែ XD មិនអាចឆ្លងបានច្រើនជាងវីរុសបំប្លែងខ្លួនដែលកំពុងចរាចរផ្សេងទៀតនោះទេ។ នេះបើយោងតាមការធ្វើបច្ចុប្បន្នភាពប្រចាំសប្តាហ៍របស់ WHO ដែលបានចេញផ្សាយកាលពីថ្ងៃអង្គារ។
គួររំលឹកថា អូមីក្រុងកូនកាត់ XE ដែលត្រូវបានគេរកឃើញដំបូងនៅក្នុងប្រទេសអង់គ្លេស និងបន្តរកឃើញនៅឥណ្ឌា និងថៃ កាលពីសប្ដាហ៍មុន។ ចំណែកអូមីក្រុង XD ត្រូវបានរកឃើញនៅក្នុងប្រទេសបារាំង ដាណឺម៉ាក និងបែលហ្សិក៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ asiaone
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១១ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?