ព័ត៌មានអន្ដរជាតិ
រុស្ស៊ី បាញ់កម្ទេចទីក្រុងហ្វឹកហ្វឺនទាហានស៊ីឈ្នួលបរទេសមួយកន្លែងរបស់ អ៊ុយក្រែន (មានវីដេអូ)
អ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ីលោកឧត្តមសេនីយ៍ទោ Igor Konashenkov បាននិយាយថា កងកម្លាំងប្រដាប់អាវុធរុស្ស៊ីបានបាញ់មីស៊ីលទំនើបថ្មីចេញពីតំបន់ការពារឆ្នេរសមុទ្រ Bastion កម្ទេចមជ្ឈមណ្ឌលហ្វឹកហ្វឺនសម្រាប់ទាហានស៊ីឈ្នួលបរទេសនៅក្នុងទីក្រុង Odessa ។
លោកបាននិយាយថា “មីស៊ីលដែលបាញ់ចេញពីប្រព័ន្ធមីស៊ីលឆ្នេរសមុទ្រ Bastion នៅជិតភូមិ Krasnoselka ភាគឦសាននៃទីក្រុង Odessa បានបំផ្លាញមជ្ឈមណ្ឌលហ្វឹកហ្វឺនទាហានស៊ីឈ្នួលបរទេស” ។
លោក Igor Konashenkov បាននិយាយកាលពីថ្ងៃសុក្រថា កងកម្លាំងប្រដាប់អាវុធរុស្ស៊ីក៏បានបំផ្លាញយន្តហោះដ្រូនជាង ៤០០ គ្រឿង និងរថពាសដែកចំនួន ២,០០០ គ្រឿងផងដែរ ក្នុងអំឡុងពេលប្រតិបត្តិការពិសេសនេះ ។
លោកបានបន្ថែមថា យន្តហោះប្រយុទ្ធ និងមីស៊ីលរបស់រុស្ស៊ីបានវាយប្រហារគោលដៅយោធាអ៊ុយក្រែន ៨១ ផ្សេងទៀត ខណៈប្រព័ន្ធការពារដែនអាកាសរបស់រុស្ស៊ីក៏បានបាញ់ទម្លាក់ឧទ្ធម្ភាគចក្រអ៊ុយក្រែន ២ គ្រឿង និងយន្តហោះដ្រូនចំនួន ៥ រួមទាំងយន្តហោះ Bayraktar TB-2 ចំនួន ២ គ្រឿងផងដែរ ។
ជាចុងក្រោយលោក Konashenkov បញ្ជាក់ថា សរុបមកចាប់តាំងពីការចាប់ផ្តើមប្រតិបត្តិការយោធាពិសេស ឧទ្ធម្ភាគចក្រចំនួន ៩៧ គ្រឿង, រថពាសដែកគ្មានមនុស្សបើកចំនួន ៤២១ គ្រឿង, ប្រព័ន្ធមីស៊ីលប្រឆាំងយន្តហោះរយៈចម្ងាយឆ្ងាយ និងមធ្យមចំនួន ២២៨ គ្រឿង, រថក្រោះ និងរថពាសដែកប្រយុទ្ធផ្សេងទៀតចំនួន ២,០១៩ គ្រឿង, គ្រាប់រ៉ុកកែតចំនួន ២២៣ គ្រាប់, កាំភ្លើងធំ និងកាំភ្លើងត្បាល់ចំនួន ៨៧៤ គ្រឿង ព្រមទាំងរថយន្តយោធាពិសេសចំនួន ១.៩១៧ គ្រឿងផងដែរ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ ប្រទេសសម្ព័ន្ធមិត្ត រុស្ស៊ី ធ្វើប្រតិបត្តិការពិសេសជួយពលរដ្ឋខ្លួនជាប់ឃុំនៅ អ៊ុយក្រែន
-
សន្តិសុខសង្គម១២ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១២ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច