ព័ត៌មានអន្ដរជាតិ
អាមេរិក នឹងដាក់ប្រព័ន្ធខែលការពារមីស៊ីល Patriot ទៅកាន់ប្រទេស ណាតូ មួយទៀត
រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Lloyd Austin បាននិយាយកាលពីថ្ងៃសុក្រថា សហរដ្ឋអាមេរិកនឹងដាក់ពង្រាយប្រព័ន្ធខែលការពារដែនអាកាស MIM-104 Patriot នៅក្នុងប្រទេសស្លូវ៉ាគី ដែលជាសម្ព័ន្ធមិត្តរបស់ណាតូនៅអឺរ៉ុបកណ្តាល ។

លោក Austin បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃសុក្រថា “បញ្ជាការអឺរ៉ុបរបស់សហរដ្ឋអាមេរិកនឹងដាក់ប្រព័ន្ធខែលការពារកាំជ្រួចមីស៊ីល Patriot ឡើងវិញដែលគ្រប់គ្រងដោយសមាជិកសេវាកម្មរបស់សហរដ្ឋអាមេរិកទៅកាន់ប្រទេសស្លូវ៉ាគី” ។
លោក Austin រំពឹងថា “ទាំងឧបករណ៍ និងក្រុមនាវិកនឹងមកដល់ក្នុងពេលប៉ុន្មានថ្ងៃខាងមុខនេះ ប៉ុន្តែរយៈពេលនៃការដាក់ពង្រាយរបស់ពួកគេមិនទាន់ត្រូវបានដឹងនៅឡើយទេ ដោយសារយើងបន្តពិភាក្សាជាមួយរដ្ឋាភិបាលស្លូវ៉ាគីអំពីដំណោះស្រាយការពារដែនអាកាសជាអចិន្ត្រៃយ៍បន្ថែមទៀត” ។

ទន្ទឹមនោះ ដំណឹងនេះកើតឡើង បន្ទាប់ពីនាយករដ្ឋមន្ត្រីស្លូវ៉ាគីលោក Eduard Heger បាននិយាយថា ប្រទេសនេះបានផ្តល់ប្រព័ន្ធការពារដែនអាកាស S-300 ផលិតដោយរុស្ស៊ីដល់អ៊ុយក្រែន ។ ប្រទេសទាំងពីរមានព្រំប្រទល់ប្រវែង ៨០ គីឡូម៉ែត្រនៅលើភ្នំ Carpathian ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ កាលពីខែមុន អាល្លឺម៉ង់ និងហូឡង់ក៏បានបញ្ជូនឧបករណ៍បំពាក់លើប្រព័ន្ធការពារកាំជ្រួចមីស៊ីល Patriot ចំនួន ៣ គ្រឿងទៅកាន់ស្លូវ៉ាគីផងដែរ ហើយសហរដ្ឋអាមេរិកក៏បានដាក់ឧបករណ៍ដូចគ្នានេះ ២ គ្រឿងបន្ថែមទៀតនៅភាគខាងកើតប៉ូឡូញផងដែរ ។

ប្រព័ន្ធនេះគឺជាផ្នែកមួយនៃក្រុមប្រយុទ្ធថ្មីរបស់ណាតូដែលត្រូវបានបង្កើតឡើងនៅក្នុងប្រទេសស្លូវ៉ាគី ដែលជាក្រុមមួយក្នុងចំណោមក្រុមថ្មីចំនួន ៤ ដែលបានប្រកាសដោយសម្ព័ន្ធភាពកាលពីខែមុន ខណៈណាតូមានក្រុមប្រយុទ្ធចំនួន ៤ រួចហើយនៅក្នុងប្រទេសប៉ូឡូញ និងរដ្ឋបាល់ទិក ហើយក្រុមថ្មីទាំងនេះក៏ត្រូវបានបញ្ជូនទៅប្រទេសស្លូវ៉ាគី រូម៉ានី ប៊ុលហ្គារី និងហុងគ្រីផងដែរ ។
គួរបញ្ជាក់ថា ប្រព័ន្ធខែលការពារមីស៊ីល Patriot ដ៏មានឥទ្ធិពលនេះមានសមត្ថភាពបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើក យន្តហោះចម្បាំង មីស៊ីលនាំផ្លូវ និងមីស៊ីលផ្លោងក្នុងចម្ងាយ ១៦០ គីឡូម៉ែត្រ ខណៈប្រព័ន្ធនេះក៏អាចភ្ជាប់បណ្តាញជាមួយប្រព័ន្ធការពារដែនអាកាសផ្សេងទៀត ដូចជាប្រព័ន្ធ (THAAD) ជាដើម ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ រុស្ស៊ី បាញ់កម្ទេចទីក្រុងហ្វឹកហ្វឺនទាហានស៊ីឈ្នួលបរទេសមួយកន្លែងរបស់ អ៊ុយក្រែន (មានវីដេអូ)

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត