ព័ត៌មានអន្ដរជាតិ
នេះប្រភេទមីស៊ីលដែល រុស្ស៊ី ប្រើវាយប្រហារស្ថានីយ៍រថភ្លើង អ៊ុយក្រែន ស្លាប់ជិត ៥០ នាក់
មន្ត្រីការពារជាតិអាមេរិកជាន់ខ្ពស់ម្នាក់បាននិយាយថា កងកម្លាំងរុស្ស៊ីបានប្រើកាំជ្រួចមីស៊ីលផ្លោងរយៈចម្ងាយខ្លីក្នុងការវាយប្រហារស្ថានីយរថភ្លើងមួយក្នុងទីក្រុង Kramatorsk ភាគខាងកើតអ៊ុយក្រែនកាលពីថ្ងៃសុក្រ ។

អ៊ុយក្រែនបាននិយាយថា មនុស្សយ៉ាងហោចណាស់ ៥០ នាក់បានស្លាប់ និងជាច្រើននាក់ទៀតរងរបួសនៅក្នុងការវាយប្រហារលើស្ថានីយរថភ្លើងមួយក្នុងទីក្រុង Kramatorsk ដែលពោរពេញទៅដោយជនស៊ីវិល ខណៈដែលពួកគេសង្ឃឹមថានឹងអាចគេចចេញពីការគំរាមកំហែងនៃការវាយលុកដ៏ធំរបស់រុស្ស៊ី ។
យោងតាមមន្ត្រីការពារជាតិអាមេរិកដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបានឲ្យដឹងថា កងកម្លាំងរុស្ស៊ីបានប្រើកាំជ្រួចមីស៊ីល SS-21 ក្នុងការវាយប្រហារនោះ ប៉ុន្តែមូលហេតុសម្រាប់ការវាយប្រហារនេះមិនទានដឹងច្បាស់នៅឡើយទេ ខណៈសហរដ្ឋអាមេរិកក៏នៅតែកំពុងវិភាគលើការវាយប្រហារនេះផងដែរ ហើយវាមិនច្បាស់ថាតើគ្រាប់បែកចង្កោមត្រូវបានប្រើប្រាស់ឬយ៉ាងណានោះ ។

ទន្ទឹមនោះ ទីភ្នាក់ងារសារព័ត៌មាន RIA បានរាយការណ៍ថា មីស៊ីលដែលដែលត្រូវបានវាយប្រហារលើស្ថានីយ៍រថភ្លើងនេះ គឺត្រូវបានប្រើប្រាស់តែយោធាអ៊ុយក្រែនប៉ុណ្ណោះ ហើយកងកម្លាំងប្រដាប់អាវុធរបស់រុស្ស៊ីមិនបានកំណត់គោលដៅវាយប្រហារលើទីក្រុង Kramatorsk នោះទេ ។
គួរបញ្ជាក់ថា SS-21 គឺជាឈ្មោះដែលប្រើដោយសម្ព័ន្ធយោធាណាតូសម្រាប់ប្រភេទមីស៊ីលដែលគេស្គាល់ថាជា Tochka នៅក្នុងអតីតរដ្ឋសូវៀត ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NDTV
ចុចអាន ៖ រុស្ស៊ី បាញ់កម្ទេចទីក្រុងហ្វឹកហ្វឺនទាហានស៊ីឈ្នួលបរទេសមួយកន្លែងរបស់ អ៊ុយក្រែន (មានវីដេអូ)

-
សន្តិសុខសង្គម២៤ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២៤ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?