ព័ត៌មានអន្ដរជាតិ
រុស្ស៊ី បង្ហាញសាច់ដុំយោធានៅ Kaliningrad បន្ទាប់ពីព្រមាន លោកខាងលិច
ទីភ្នាក់ងារព័ត៌មាន Interfax បានផ្សាយថា ប្រទេសរុស្ស៊ី បានបង្ហាញសាច់ដុំយោធា ដោយធ្វើសមយុទ្ធនៅតំបន់ Kaliningrad ដែលជាតំបន់របស់រុស្ស៊ីលើសមុទ្របាល់ទិក ស្ថិតនៅចន្លោះប្រទេសប៉ូឡូញ និងលីទុយអានី។
Interfax បានដកស្រង់ប្រភពពី សេវាកម្មសារព័ត៌មានរបស់បញ្ជាការកងនាវាបាល់ទិករុស្ស៊ីថា “យោធារហូតដល់ ១០០០នាក់ និងគ្រឿងបរិក្ខាយោធាជាង ៦០ បានចូលរួមនៅក្នុងសមយុទ្ធនេះ”។
អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Alexander Grushko បានព្រមានបណ្តាប្រទេសនៅអឺរ៉ុបកាលពីថ្ងៃពុធទី០៦ខែមេសា ប្រឆាំងនឹងសកម្មភាពសក្តានុពលណាមួយ ប្រឆាំងនឹងតំបន់ Kaliningrad ដោយនិយាយថា “ពូកគេនឹងលេងជាមួយភ្លើង”។
ដោយឡែកយន្តហោះចម្បាំងធុន SU-27 ចំនួន២០គ្រឿងនិងយន្តហោះទម្លាក់គ្រាប់បែកកងទ័ពជើងទឹកជួរមុខ SU-24 បានអនុវត្តការហ្វឹកហ្វឺនប្រយុទ្ធ ដោយក្លែងធ្វើការវាយប្រហារលើគោលដៅអាកាស និងដីគោក ប៉ុស្តិ៍បញ្ជាការ និងឧបករណ៍យោធានៅ Kaliningrad។
ទោះបីជាយ៉ាងណាក៏ដោយ រុស្ស៊ីមិនបានប្រាប់ពីហេតុផលសម្រាប់សមយុទ្ធនេះទេ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ SKY
ចុចអាន៖ រុស្ស៊ី បាញ់កម្ទេចឃ្លាំងរំសេវនៅ អ៊ុយក្រែន
-
ចរាចរណ៍៦ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ព័ត៌មានជាតិ១៧ ម៉ោង ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អគ្គីភ័យលេបត្របាក់ផ្ទះឈើតម្លៃជិត ៣ លានដុល្លារក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅខេត្ត Lop Buri ប្រទេសថៃ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក