ព័ត៌មានអន្ដរជាតិ
លោក Zelensky ថា គោលដៅរបស់រុស្ស៊ី គឺអឺរ៉ុបទាំងមូល មិនមែនត្រឹមតែ អ៊ុយក្រែន ទេ
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បាននិយាយក្នុងអំឡុងសុន្ទរកថារបស់គាត់កាលពីយប់ថ្ងៃសៅរ៍ទី០៩ខែមេសាថា ការលុកលុយរបស់រុស្ស៊ី មិនត្រូវបានកំណត់តែចំពោះអ៊ុយក្រែននោះទេ ហើយអឺរ៉ុបទាំងមូលគឺជាគោលដៅ។

ស្របពេលជាមួយគ្នានោះ លោក Zelensky បានជំរុញឲ្យលោកខាងលិច ដាក់ទណ្ឌកម្មទាំងស្រុងលើផលិតផលថាមពលរបស់រុស្ស៊ី និងផ្គត់ផ្គង់អាវុធបន្ថែម ដល់អ៊ុយក្រែន។
លោកបាននិយាយថា ការប្រើកម្លាំងរបស់រុស្ស៊ីគឺជា “មហន្តរាយដែលនឹងវាយប្រហារគ្រប់គ្នាដោយចៀសមិនរួច”។

លោក Zelensky បន្តថា អ៊ុយក្រែនបានត្រៀមខ្លួនរួចជាស្រេច សម្រាប់ការប្រយុទ្ធដ៏ស្វិតស្វាញ ខណៈដែលកងកម្លាំងរុស្ស៊ីកំពុងប្រមូលផ្តុំគ្នានៅភាគខាងកើតប្រទេស។
ប៉ុន្តែលោកបានបន្ថែមថា “នេះនឹងក្លាយជាសមរភូមិដ៏លំបាកមួយ យើងជឿជាក់លើការប្រយុទ្ធនេះ និងជ័យជម្នះរបស់យើង។ យើងត្រៀមខ្លួនរួចជាស្រេចដើម្បីប្រយុទ្ធក្នុងពេលដំណាលគ្នា និងស្វែងរកមធ្យោបាយការទូត ដើម្បីបញ្ចប់សង្រ្គាមនេះ”៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ រុស្ស៊ី បង្ហាញសាច់ដុំយោធានៅ Kaliningrad បន្ទាប់ពីព្រមាន លោកខាងលិច

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ