ព័ត៌មានអន្ដរជាតិ
លោក ពូទីន តែងតាំងមេបញ្ជាការថ្មី ឲ្យដឹកនាំសង្រ្គាមនៅអ៊ុយក្រែន ក្រោយវាយយកក្រុង កៀវ មិនបាន
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានតែងតាំងមេបញ្ជាការកងទ័ពថ្មីម្នាក់ ឲ្យដឹកនាំសង្រ្គាមនៅអ៊ុយក្រែន ខណៈយោធារបស់លោក ផ្លាស់ប្តូរផែនការ បន្ទាប់ពីបរាជ័យក្នុងការដណ្តើមយកទីក្រុង កៀវ។
យោងតាម CNN, លោកឧត្តមសេនីយ៍ Alexander Dvornikov មេបញ្ជាការស្រុកយោធាភាគខាងត្បូងរុស្ស៊ី ត្រូវបានតែងតាំងជាមេបញ្ជាការ យុទ្ធនាការយោធារបស់រុស្ស៊ីនៅអ៊ុយក្រែន។
មានការរំពឹងទុកថា ឧត្តមសេនីយ៍រុស្ស៊ីរូបនេះ បានដាក់គោលដៅប្រយុទ្ធ ដើម្បីទទួលបានលទ្ធផលវិជ្ជមានឲ្យលោក ពូទីន មុនទិវាជ័យជម្នះថ្ងៃទី៩ខែឧសភា។
“ទិវាជ័យជម្នះ” ថ្ងៃទី៩ខែឧសភា គឺជាថ្ងៃដ៏សំខាន់បំផុតនៅក្នុងប្រទេសរុស្ស៊ី ព្រោះវាជាខួបនៃជ័យជម្នះរបស់សហភាពសូវៀតលើប្រទេសអាល្លឺម៉ង់ ក្នុងសង្គ្រាមលោកលើកទីពីរ។
ក្រុមមន្ត្រីអឺរ៉ុបបានចាត់ទុក “ទិវាជ័យជម្នះ” ថាជាពេលវេលាកំណត់ដែលដាក់ដោយរុស្ស៊ីខ្លួនឯង ហើយបានបន្ថែមថា ថ្ងៃនោះ អាចនាំឲ្យកងកម្លាំងរុស្ស៊ីប្រព្រឹត្តអំពើឃោរឃៅបន្ថែមទៀត ដូចអ្វីដែលគេបានចោទប្រកាន់ នៅក្នុងទីក្រុង Bucha៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ ANI
ចុចអាន៖ លោក ពូទីន បាត់បង់មេទ័ពកំពូលម្នាក់ទៀត ក្នុងការប្រយុទ្ធជាមួយ អ៊ុយក្រែន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ជីវិតកម្សាន្ដ៨ ម៉ោង ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ព័ត៌មានជាតិ១១ ម៉ោង ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ