ព័ត៌មានអន្ដរជាតិ
អាមេរិក ថា មេបញ្ជាការដែលលោក ពូទីន ទើបតែងតាំង មានកំណត់ត្រា ប្រព្រឹត្តអំពើឃោរឃៅប្រឆាំងជនស៊ីវិល
កាលពីថ្ងៃអាទិត្យទី១០ខែមេសាម្សិលមិញនេះ ប្រទេសរុស្ស៊ីបានតែងតាំងមេបញ្ជាការថ្មីម្នាក់ ឲ្យដឹកនាំសង្គ្រាមនៅអ៊ុយក្រែន។
តាមសេចក្តីរាយការណ៍ លោកឧត្តមសេនីយ៍ Alexander Dvornikov អាយុ៦០ឆ្នាំ ដែលជាមន្ត្រីយោធាមានបទពិសោធន៍បំផុតម្នាក់របស់រុស្ស៊ី នឹងដឹកនាំកិច្ចខិតខំប្រឹងប្រែងជាថ្មី ដែលគេរំពឹងថានឹងវាយប្រហារតំបន់ភាគខាងកើត។

មន្ត្រីសហរដ្ឋអាមេរិកនិយាយថា លោក Dvornikov មានកំណត់ត្រា ប្រព្រឹត្តអំពើឃោរឃៅប្រឆាំងជនស៊ីវិលនៅក្នុងប្រទេសស៊ីរី និងតំបន់សង្រ្គាមផ្សេងទៀត។
ស្របពេលជាមួយគ្នានោះ ទីប្រឹក្សាសន្តិសុខជាតិសេតវិមានលោក Jake Sullivan បាននិយាយថា “ទោះមានការតែងតាំងឧត្តមសេនីយ៍ថ្មីណាមួយក៏ដោយ ក៏មិនអាចលុបបំបាត់ការពិតដែលថា រុស្ស៊ីបានប្រឈមមុខនឹងបរាជ័យជាយុទ្ធសាស្ត្រនៅអ៊ុយក្រែនរួចទៅហើយដែរ”។

លោក Sullivan បានប្រាប់ CNN ថា “ឧត្តមសេនីយ៍រូបនេះ នឹងក្លាយជាអ្នកបង្កឧក្រិដ្ឋកម្ម និងអំពើឃោរឃៅមួយទៀត ប្រឆាំងនឹងជនស៊ីវិលអ៊ុយក្រែន”។
“ហើយដូចដែលខ្ញុំបាននិយាយពីមុនមកអ៊ីចឹង សហរដ្ឋអាមេរិក គឺប្តេជ្ញាធ្វើអស់ពីសមត្ថភាព ដើម្បីគាំទ្រជនជាតិអ៊ុយក្រែន នៅពេលដែលពួកគេទប់ទល់នឹងគាត់ ហើយពួកគេទប់ទល់នឹងកងកម្លាំងដែលគាត់បញ្ជា”៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ SKY
ចុចអាន៖ មេដឹកនាំ EU ដំបូងគេ ទៅជួប Putin ដោយផ្ទាល់ ចាប់តាំងពីសង្គ្រាមនៅ អ៊ុយក្រែន ផ្ទុះឡើង

-
សន្តិសុខសង្គម១៧ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?