Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ុយក្រែន រកឃើញសាកសពមនុស្សជាង ១២០០ នាក់នៅក្នុងតំបន់ កៀវ ក្រោយរុស្ស៊ី ដកទ័ព (មានវីដេអូ)

បានផុស

នៅ

អគ្គរដ្ឋអាជ្ញាអ៊ុយក្រែននិយាយថា សាកសពមនុស្សចំនួន ១២២២ នាក់ ត្រូវបានរកឃើញនៅក្នុងតំបន់ កៀវ ចាប់តាំងពីកងកម្លាំងរុស្ស៊ី ដកចេញពីតំបន់នោះ។

This image has an empty alt attribute; its file name is 58535f64c4f8e7d14e58cb5197924664.jpg

លោកស្រី Iryna Veneditktova បានប្រាប់ Sky News ថា អាជ្ញាធរអ៊ុយក្រែនកំពុងស៊ើបអង្កេតឧក្រិដ្ឋកម្មសង្រ្គាមចំនួន ៥៦០០ករណី ដែលត្រូវបានប្រព្រឹត្តដោយទាហានរុស្ស៊ី ចាប់តាំងពីសង្គ្រាមផ្ទុះឡើង ហើយខ្លួនបានកំណត់អត្តសញ្ញាណឧក្រិដ្ឋជនសង្រ្គាមជាង ៥០០នាក់ រួមទាំងមន្ត្រីយោធាកំពូល និងរដ្ឋាភិបាលនៅក្នុងប្រទេសរុស្ស៊ីផងដែរ។

យោងតាមលោកស្រី, “អ្វីដែលយើងឃើញនៅក្នុងតំបន់ទាំងអស់នៃប្រទេសអ៊ុយក្រែន គឺជាឧក្រិដ្ឋកម្មសង្រ្គាម ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ហើយយើងធ្វើអ្វីគ្រប់យ៉ាងដើម្បីជួសជុលវា”។

This image has an empty alt attribute; its file name is Venediktova-1024x682.jpg
អគ្គរដ្ឋអាជ្ញាអ៊ុយក្រែនលោកស្រី Iryna Veneditktova

លោកស្រីបន្ថែមថា អ៊ុយក្រែនមានភស្តុតាងដែលថា រុស្ស៊ីបានធ្វើការវាយប្រហារដោយមីស៊ីលលើស្ថានីយ៍រថភ្លើងនៅទីក្រុង Kramatorsk ភាគខាងកើត សម្លាប់មនុស្សជាង ៥០នាក់ដែលកំពុងរង់ចាំរថភ្លើងដើម្បីជម្លៀសពួកគេទៅភាគខាងលិច។

ទោះបីជាយ៉ាងណាក៏ដោយ​ រុស្ស៊ី​បាន​បដិសេធ​ថា ខ្លួន​មិន​បាន​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​វាយ​ប្រហារ​កាល​ពី​ថ្ងៃ​សុក្រទេ ហើយ​បាន​អះអាង​ថា វា​មិន​មែន​ជាមីស៊ីល​របស់​ពួក​គេ​ឡើយ។ រុស្ស៊ី​ក៏​បាន​បដិសេធ​ការ​កំណត់​គោលដៅ​លើ​ជន​ស៊ីវិលផង​ដែរ៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ អាមេរិក ថា មេបញ្ជាការដែលលោក ពូទីន ទើបតែងតាំង មានកំណត់ត្រា ប្រព្រឹត្តអំពើឃោរឃៅប្រឆាំងជនស៊ីវិល

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ៧ នាទីutes មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ២០ នាទីutes មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៥៣ នាទីutes មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ថៃ បញ្ជូនទ័ព ១ ០០០នាក់ទៅជួយមីយ៉ាន់ម៉ា ទោះប្រទេសខ្លួន ក៏រងគ្រោះខ្លាំងដោយរញ្ជួយដី

Sokha Hotels

ព័ត៌មានពេញនិយម