ព័ត៌មានអន្ដរជាតិ
រុស្ស៊ីបង្កើនប្រាក់រាប់ពាន់លានដុល្លារសម្រាប់ការចំណាយគ្រាអាសន្ន
ប្រទេសរុស្ស៊ីបានបង្កើនមូលនិធិបម្រុងសម្រាប់ការចំណាយគ្រាអាសន្នចំនួន៣.៥២ពាន់លានដុល្លារអាមេរិក។ រដ្ឋាភិបាលរុស្ស៊ីបានប្រកាសការបង្កើនប្រាក់នេះកាលពីថ្ងៃអាទិត្យ ទី១០ ខែមេសា។
សេវាព័ត៌មាននៃទីស្តីការគណៈរដ្ឋមន្ត្រីបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយ ដោយសំដៅលើការរឹតត្បិតជាច្រើនលើរុស្ស៊ីពីអាមេរិក អឺរ៉ុប និងប្រទេសផ្សេងៗទៀតដែលបានឆ្លើយតបទៅនឹងប្រតិបត្តិការយោធារបស់ទីក្រុងមូស្គូនៅអ៊ុយក្រែនថា ៖«មូលនិធិនេះ នឹងត្រូវបានប្រើប្រាស់ដើម្បីអនុវត្តវិធានការនានាដែលមានគោលបំណងធានាស្ថិរភាពសេដ្ឋកិច្ចក្រោមពន្លឺនៃទណ្ឌកម្ម»។

មូលនិធិបម្រុងរបស់រដ្ឋាភិបាលរុស្ស៊ីអាចត្រូវបានប្រើប្រាស់សម្រាប់ការចំណាយលើអ្វីមិនអាចដឹងទុកជាមុនដែលមិនត្រូវបានផ្តល់ដោយថវិការដ្ឋ។ ថវិកាពីមូលនិធិនេះត្រូវបានបម្រុងទុកសម្រាប់ដោះស្រាយផលប៉ះពាល់ជំងឺរាតត្បាតកូវីដ-១៩ និងការចំណាយសង្គម។
រដ្ឋាភិបាលកត់សំគាល់ថា ប្រភពសំខាន់នៃការបង្កើនរបស់មូលនិធិបច្ចុប្បន្នគឺប្រាក់ចំណូលថាមពលបន្ថែមដែលរុស្ស៊ីទទួលបានក្នុងត្រីមាសទី១ ឆ្នាំ២០២២ ពីតម្លៃប្រេង និងឧស្ម័នដែលឡើងខ្ពស់ជាប់កំណត់ត្រា។
កន្លងមក អាជ្ញាធររុស្ស៊ីបានសន្យាថា នឹងត្រៀមប្រាក់១២.៤ប៊ីលានដុល្លារអាមេរិកសម្រាប់ការឧបត្ថម្ភគាំទ្រវិបត្តិលើការចំណាយអាជីវកម្ម និងសង្គមដល់ក្រុមគ្រួសារ និងកូនៗទទួលរងពីសម្ពាធទណ្ឌកម្ម។ អ្នកវិភាគបាននិយាយថា វិធានការនេះនឹងធ្វើឡើងដែលភាគច្រើនគឺប្រាក់ចំណូលឆ្នាំនេះ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ RT

-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?