ព័ត៌មានអន្ដរជាតិ
មេដឹកនាំសាធារណរដ្ឋ Chechen លោក Kadyrov និយាយថា កម្លាំងរុស្ស៊ីនឹងវ៉ៃយកទីក្រុងកៀវ
លោក Ramzan Kadyrov ប្រមុខដឹកនាំដ៏មានឥទ្ធិពលនៃសាធារណៈរដ្ឋ Chechnya របស់ប្រទេសរុស្ស៊ីបាននិយាយនៅព្រឹកថ្ងៃចន្ទនេះថា នឹងមានការវាយប្រហារដ៏ខ្លាំងក្លាមួយដោយកម្លាំងទ័ពរុស្ស៊ីដែលមិនត្រឹមតែយកបានទីក្រុង Mariupol ប៉ុណ្ណោះទេ ប៉ុន្តែសូម្បីតែទីក្រុងកៀវ និងទីក្រុងផ្សេងៗទៀតរបស់អ៊ុយក្រែន។
លោក Kadyrov បាននិយាយក្នុងវីដេអូចែករំលែកតាមបណ្តាញ Telegram របស់លោកថា ៖«នឹងមានការវាយប្រហារខ្លាំងក្លាមួយ មិនត្រឹមតែលើទីក្រុង Mariupol មួយនោះទេ តែទីប្រជុំជន ទីក្រុង និងភូមិផ្សេងៗទៀតផងដែរ»។

«ទីក្រុង Luhansk និង Donetsk យើងនឹងរំដោះបានពេញលេញមុនគេ… ហើយបន្ទាប់មកទីក្រុងកៀវ និងទីក្រុងផ្សេងៗទៀតទាំងអស់»។ លោកបានប្រាប់។
លោក Kadyrov ដែលតែងតែពិពណ៌នាខ្លួនឯងជាទាហានថ្មើរជើងរបស់លោកប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀរ ពូទីន បាននិយាយថា មិនគួរមានការសង្ស័យអំពីក្រុងកៀវទេ។ «ខ្ញុំធានាថា នឹងមិនដកថយទេ សូម្បីមួយជំហាន»។
លោក Kadyrov ត្រូវបានសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ចោទប្រកាន់ពីការរំលោភសិទ្ធិមនុស្ស ប៉ុន្តែលោកបានបដិសេធ។
ទីក្រុងមូស្គូបានធ្វើសង្គ្រាមចំនួនពីរជាមួយក្រុមបំបែកខ្លួននៅតំបន់ Chechnya ដែលភាគច្រើនជាមូស្លីមនៅភាគខាងត្បូងរុស្ស៊ី បន្ទាប់ពីការបែកបាក់សហភាពសូវៀតឆ្នាំ១៩៩១។ ប៉ុន្តែចាប់តាំងពីពេលនោះមក រុស្ស៊ីបានចំណាយប្រាក់យ៉ាងច្រើនចូលទៅក្នុងតំបន់ដើម្បីកសាងឡើងវិញ ហើយបានផ្តល់ឲ្យលោក Kadyrov នូវការគ្រប់គ្រងដោយស្វ័យតកាន់តែខ្លាំង។
វិមានក្រឹមឡាំងបានចាត់ទុកសកម្មភាពរបស់ខ្លួននៅអ៊ុយក្រែនជា«ប្រតិបត្តិការយោធាពិសេស»ដើម្បីធ្វើឲ្យប្រទេសអ៊ុយក្រែនគ្មានអាវុធ និងអព្យាក្រឹត ហើយកាលពីថ្ងៃអាទិត្យ រុស្ស៊ី បានបង្កើនការវាយប្រហារទៅភាគខាងកើតអ៊ុយក្រែន៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត