ព័ត៌មានអន្ដរជាតិ
រុស្ស៊ី បញ្ចេញវីដេអូបាញ់មីស៊ីលផ្លោង Iskander ចំគោលដៅនៅ អ៊ុយក្រែន
ក្រសួងការពារជាតិរុស្ស៊ីបានបញ្ចេញវីដេអូបង្ហាញពីការបាញ់ប្រព័ន្ធមីស៊ីលផ្លោង Iskander អំឡុងពេលប្រតិបត្តិការពិសេសនៅអ៊ុយក្រែន ។
ខ្សែវីដេអូនេះបង្ហាញពីប្រតិបត្តិករមួយរូបកំពុងបាញ់កាំជ្រួចមីស៊ីល Iskander ខណៈមីស៊ីលនេះក៏ហោះបុកចំគោលដៅវាយប្រហាររបស់វាផងដែរ ដោយបណ្ដាលឲ្យមានផ្សែងហុយយ៉ាងសន្ធោសន្ធៅ ។
ក្នុងរយៈពេលមួយខែកន្លងមកនេះ កងកម្លាំងរុស្ស៊ីបាននឹងកំពុងប្រើប្រាស់កាំជ្រួច Iskander ដើម្បីវាយប្រហារប៉ុស្តិ៍បញ្ជាការអ៊ុយក្រែន កន្លែងផ្ទុកប្រេងឥន្ធនៈ ឃ្លាំងអាវុធ ប្រព័ន្ធការពារមីស៊ីល និងឧបករណ៍យោធាផ្សេងៗទៀតជាដើម ។
គួរបញ្ជាក់ថា ប្រតិបត្តិការពិសេសនៅអ៊ុយក្រែនបានចាប់ផ្តើមនៅចុងខែកុម្ភៈ ខណៈដែលទីក្រុងមូស្គូមានបំណងបញ្ឈប់សង្គ្រាមរយៈពេល ៨ ឆ្នាំនៅតំបន់ Donbass ។
ទន្ទឹមនោះ កងកម្លាំងរុស្ស៊ីក៏បាននិងកំពុងកំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធយោធាអ៊ុយក្រែនជាមួយនឹងអាវុធទំនើបៗក៏ដូចជាមីស៊ីលល្បឿនលឿនជាងសំឡេងផងដែរ ៕
សូមទស្សនាវីដេអូ!
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ អ៊ុយក្រែន កំពុងត្រៀមខ្លួនប្រយុទ្ធក្នុងសមរភូមិដ៏ធំមួយទៀតជាមួយ រុស្ស៊ី នៅភាគខាងកើត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ចរាចរណ៍៤ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
សន្តិសុខសង្គម៨ ម៉ោង ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
នយោបាយ១ សប្តាហ៍ ago
ស៊ិន ចាន់ពៅរ៉ូហ្សិត ចេញមុខបរិហារគណបក្សភ្លើងទៀន និងសុំឱ្យពលរដ្ឋទាំងក្នុង និងក្រៅប្រទេសឈប់គាំទ្របក្សនេះតទៅទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អាមេរិក ស្នើឱ្យសម្ដេចតេជោចែករំលែកបទពិសោធន៍ស្វែងរកសន្តិភាព ខណៈសង្រ្គាមកំពុងឆាបឆេះតំបន់នានាលើពិភពលោក
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ៊ុយក្រែន អះអាងថា ខ្លួនជាអ្នកសម្លាប់ប្រធាន កងកម្លាំងនុយក្លេអ៊ែររុស្ស៊ី
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
នារីថៃថតវីដេអូអាសអាភាសផ្ទុកក្នុងប្រព័ន្ធបច្ចេកវិទ្យារកចំណូលជិត១៥០០ដុល្លារក្នុង១ខែ